Update ៖ ករណីឧក្រិដ្ឋជន ចាប់ជនរងគ្រោះជាចំណាប់ខ្មាំង៦នាក់ ប្លន់ធនាគារ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ

ចែករំលែក៖

ប្រទេសរុស្សុី៖ នៅពេលនេះម៉ោង៥កន្លះ ម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ម៉ោងនៅកម្ពុជា កម្លាំងពិសេសរបស់រុស្សីបានសម្រុក ចូលក្នុងធនាគារ ឈានដល់ ឃាត់ខ្លួនបានជនសង្ស័យ ដែលបានចាប់មនុស្ស៦នាក់ជាចំណាប់ខ្មាំងនោះ តាមវិធានការជំនាញ ដោយមិនអោយផ្ទុះអាវុធ និងគ្រោះថ្នាក់ដល់ជនរងគ្រោះជាចំណាប់ខ្មាំង។
ប្រតិបត្តិការនេះ ក្រុមប៉ូលិសក៏បានរកឃើញឧបករណ៍ក្លែងក្លាយដែលជនល្មេីស បានប្រើជាមធ្យោបាយគម្រាម ប្រើដើម្បីប្លន់ធនាគារនោះ។ ប៉ូលីសបានបញ្ជាក់ថា៖ មិនមាននរណាម្នាក់រងរបួសឬស្លាប់ក្នុងហេតុការណ៍នោះឡេីយ។
យ៉ាងតិចមានប៉ូលីសជិត១០០នាក់ បានឡោមព័ទ្ធ

កន្លែងកើតហេតុ បញ្ចៀសការគ្រោះថ្នាក់ដល់ចំណាប់ខ្លាំង ជនសង្ស័យ និងប្រជាជន ។ ទីបំផុតសមត្ថកិច្ចប្រើវិធានការជោគជ័យ ឃាត់ខ្លួនជនសង្ស័យបាន រំដោះចំណាប់ខ្មាំងដោយគ្មានការគ្រោះថ្នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print