បុរសម្នាក់ទំនងជាស្រវឹងស្រាជិះម៉ូតូបុកឃឿនដួលខ្លួនឯងសន្លប់ស្ដូកស្ដឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានជិះម៉ូតូយ៉ាងលឿនត្រង់ចំណុចផ្លូវកោង ក្រោមដីស្ពានអាកាសស្ទឹងមានជ័យ មិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកឃឿនផ្លូវ ពេញទំហឹងបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២០ នៅតាមផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់ទំនងជាស្រវឹងស្រា ជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-3968 ធ្វេីដំណេីរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់ចំណុចផ្លូវកោង ក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ក៏ជ្រុលចង្កូតទៅបុកឃឿនផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងនៅនិងកន្លែង ភ្លាមៗត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនផងដែរ ។
ក្រោយកេីតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ ក៏បានយកម៉ូតូជនរងគ្រោះទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ រងចាំប្រគល់ជូនសាច់ញាតិយកត្រលប់ទៅវិញ ៕ ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print