ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានជិះម៉ូតូយ៉ាងលឿនត្រង់ចំណុចផ្លូវកោង ក្រោមដីស្ពានអាកាសស្ទឹងមានជ័យ មិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកឃឿ
តាមប្រភពព័ត៍មានពីកន្លែងកេីតហេ តុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់ទំនងជាស្រវឹងស្រា ជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-3968 ធ្វេីដំណេីរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់ចំណុចផ្លូវកោង ក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ក៏ជ្រុលចង្កូតទៅបុកឃឿនផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងនៅ និងកន្លែង ភ្លាមៗត្រូវបានប្រជាពលរដ្ឋទាក់ ទងទៅរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនផងដែរ ។
ក្រោយកេីតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ ក៏បានយកម៉ូតូជនរងគ្រោះទៅរក្សា រទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ រងចាំប្រគល់ជូនសាច់ញាតិយកត្រលប់ ទៅវិញ ៕ ដោយ៖ ភារ៉ា ដង្កោ