ភ្នំពេញ៖ សិក្ខាកាមកងរាជអាវុធហត្ថវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២១ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បានចូលរួមធ្វើទស្សនកិច្ចស្រង់បទពិសោធន៍ផ្នែកផ្លូវច្បាប់ នីតិវិធី នៅសាលាដំបូងរាជធានីភ្នំពេញ ។
សិក្ខាកាមទាំង១០៣នាក់ ត្រូវបានគណៈគ្រប់គ្រងសាលាបែងចែកជា៣ក្រុម ដើម្បីឲ្យចូលរួម ចូលស្តាប់សវនាការចំពោះរឿងក្តីព្រហ្មទណ្ឌដើម្បីឲ្យមន្ត្រីនគរបាលយុត្តិធម៌យល់ដឹងបន្ថែមនូវនីតិវិធី ភារកិច្ច តួនាទីរបស់ខ្លួន ក្នុងការបង្ក្រាបបទល្មើស ឃាត់ខ្លួនជនសង្ស័យ ក្នុងបទល្មើសជាក់ស្តែង បទល្មើសបឋម ឬការចាប់ឲ្យស៊ើបជំនួសដោយចៅក្រមស៊ើបសួរ ។
សិក្ខាកាមកងរាជអាវុធហត្ថវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុតិ្តធម៌ទំនាន់ទី២១ ចំនួន១០៣នាក់ នឹងត្រូវប្រឡងបញ្ចប់យកសញ្ញាបត្រមន្ត្រីនគរបាលយុត្តិធម៌ជាន់ខ្ពស់នៅពេលខាងមុខនេះ បន្ទាប់ពីបានសិក្ខាអស់រយៈពេលជាង៤ខែកន្លងមកនេះ ៕
ដោយ៖ សុខ ខេមរា