សិក្ខាកាម​ OPJ​ ជំនាន់​ទី​២១​ ចូលរួម​ទស្សនកិច្ច​ដក​បទ​ពិសោធន៍​ផ្នែក​នីតិវិធី​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ សិក្ខាកាម​កងរាជអាវុធហត្ថ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​នគរបាល​យុត្តិធម៌​ជំនាន់​ទី​២១​ នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ចូលរួម​ធ្វើ​ទស្សនកិច្ច​ស្រង់​បទ​ពិសោធន៍​ផ្នែក​ផ្លូវច្បាប់​ នីតិវិធី​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​សិក្ខាកាម​ទាំង​១០៣​នាក់​ ត្រូវ​បាន​គណៈ​គ្រប់គ្រង​សាលា​បែងចែក​ជា​៣​ក្រុម​ ដើម្បី​ឲ្យ​ចូលរួម​ ចូល​ស្តាប់​សវនាការ​ចំពោះ​រឿង​ក្តី​ព្រហ្មទណ្ឌ​ដើម្បី​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​យល់​ដឹង​បន្ថែម​នូវ​នីតិវិធី​ ភារកិច្ច​ តួនាទី​របស់​ខ្លួន​ ក្នុង​ការ​បង្ក្រាប​បទល្មើស​ ឃាត់ខ្លួន​ជនសង្ស័យ​ ក្នុង​បទល្មើស​ជាក់ស្តែង​ បទល្មើស​បឋម​ ឬ​ការ​ចាប់​ឲ្យ​ស៊ើប​ជំនួស​ដោយ​ចៅក្រម​ស៊ើបសួរ​ ។​

​សិក្ខាកាម​កងរាជអាវុធហត្ថ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​នគរបាល​យុ​តិ្ត​ធម៌​ទំនាន់​ទី​២១​ ចំនួន​១០៣​នាក់​ នឹង​ត្រូវ​ប្រឡង​បញ្ចប់​យក​សញ្ញាបត្រ​មន្ត្រី​នគរបាល​យុត្តិធម៌​ជាន់ខ្ពស់​នៅ​ពេល​ខាង​មុខ​នេះ​ បន្ទាប់​ពី​បាន​សិក្ខា​អស់​រយៈពេល​ជាង​៤​ខែ​កន្លង​មកនេះ​ ៕​

abc (3)

abc (7)

abc (4)

abc (5)

abc (6)

abc (1)

abc (2)

abc

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print