បន្ទាប់ពីតៃវ៉ាន់ ហុងកុង អាមេរិក ញុះញ៉ង់ឥណ្ឌា ប្រឈមមុខតានតឹង តាមព្រំដែន

ចែករំលែក៖

អាមរិករកគ្រប់មធ្យោបាយ ធ្វើឲ្យចិននៅមិនបានសុខនោះឡើយ អស់ពីគាំទ្រតៃវ៉ាន់ និងហុងកុង ក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់មកកាន់ សមុទ្រចិនខាងត្បូងទៀត ផង។ ប៉ុន្តែរាល់ចេតនាអាក្រក់ ទៅលើចិននឹងមិនទទួលបានជោគជ័យឡើយ។
ប្រធានាធិបតីចិនលោកស៊ីជីងពីង ប្រធានាធិបតីចិន ស៊ី ជីនពីង បានចេញបញ្ជាឲ្យកម្លាំងយោធាចិន «បង្កើនការត្រៀមប្រយុទ្ធ» ជាមួយសេណារីយ៉ូអាក្រក់ទាំងឡាយណា ដែលកើតឡើង នៅតាមបន្ទាត់ព្រំដែន (LAC) ជាមួយប្រទេសឥណ្ឌា ។
លោកប្រធានាធិបតី ក៏បានស្នើឲ្យកងកម្លាំងយោធាការពារដែនអធិបតេយ្យរបស់ចិន ឲ្យបានម៉ឺងម៉ាត់បំផុត។ ប្រភពព័ត៌មានស៊ីនហួ បានបញ្ជាក់ថា ការថ្លែងរបស់លោកប្រធានាធិបតី ស៊ី ជីនពីង បែបនេះ ខណៈចូលរួមកិច្ចប្រជុំពេញអង្គជាមួយប្រតិភូយោធារំដោះប្រជាជនចិន និងកងកម្លាំងប្រដាប់អាវុធប្រជាជនចិន នៅក្នុងសម័យប្រជុំពេញអង្គរបស់សភា ដែលបាននិងកំពុងប្រព្រឹត្តទៅ នាពេលបច្ចុប្បន្ន ។
ប្រភពស៊ីនហួ បានបន្តថា លោកប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាឲ្យយោធាគិតអំពីសេណារីយ៉ូ ដែលអាក្រក់បំផុត បង្កើនការបណ្តុះបណ្តាល និងការត្រៀមប្រយុទ្ធបន្ទាន់ ប្រកបដោយប្រសិទ្ធភាព គ្រប់ស្ថានភាពស្មុគស្មាញ និងការពារដែនអធិបតេយ្យ សន្តិសុខ ហើយការអភិវឌ្ឍឲ្យបានពេញលេញ ។ ជាពិសេស បញ្ហាជាក់លាក់ណាមួយ ដែលបង្កការគំរាមកំហែងដល់ប្រទេសជាតិ ។
ការលើកឡើងរបស់ប្រធានាធិបតីចិន ចំពេលស្ថានភាពប្រឈមមុខឥតឈប់ឈរ បានកើតឡើង រវាងយោធាចិន និងឥណ្ឌា ស្ថិតនៅតាមបន្ទាត់ព្រំដែន (LAC) ។ ព្រំដែនចិន-ឥណ្ឌា (LAC) នោះ មានប្រវែងជិត ៣ ៥០០ គីឡូម៉ែត្រ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print