Update៖ប្លន់ម៉ូតូបានហើយត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យចាប់បាន៣នាក់ពេលយប់លុះព្រឹកឡើងបន្តចាប់បក្ខពួក៤នាក់បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញអធិការនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍កាកាបទី២​ និងកាកាបទី១​  បានបេីកប្រតិបត្តិការបង្ក្រាបជនសង្ស័យជាមុខសញ្ញាឆក់និងប្លន់យ៉ាងសកម្មក្នុងរាជធានីចាប់ខ្លួនបានចំនួន៣នាក់និងម៉ូតូចំនួន៥គ្រឿងក្រោយពីពួកគេធ្វេីសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ។លុះព្រឹលឡេីងក៏បន្តតាមចាប់បក្ខពួកចំនួន៤នាក់បន្ថែមទៀតរុស៧នាកនិងម៉ូតូ៦គ្រឿង។ 

ជនសង្ស័យដែលឃាត់ខ្លួនបាន៣នាក់ ទី១ ឈ្មោះ ជា​ វណ្ណដេត​ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងល្វា​  សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ឡៃ​ មករា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះក្បែរគ្នា ។ ទី៣ ខេម​ និស្ស័យ​ ភេទប្តុសអាយុ១៧ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិបឹងក្រពេី​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​  

ទី៤ឈ្មោះ​បាន​ ភត្ត្រា​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរបរជាងស្លាក់​ ស្នាក់នៅភូមិចំការឳឡឹក​ ១​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ទី៥ឈ្មោះ​ មិត្ត​ សុវណ្ណនុត​ ភេទប្រុសអាយុ២១ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិ​ គោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

ទី៦​ឈ្មោះស៊ុន​ សុខរក្សា​ ភេទប្រុសអាយុ១៥ឆ្នាំមុខរបរសិស្ស​ ស្នាក់នៅភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​។ 

ទី៧ឈ្មោះសឿន​ សុវណ្ណ​ មករា​ ភេទប្រុសអាយុ​ ១៥ឆ្នាំមុខរបរមិនពិតប្រកដ​ ស្នាក់នៅខណ្ឌទួលគោក។ 

។ចាប់យកម៉ូតូ៥គ្រឿង​ ដោយ ៤គ្រឿងជារបស់ជនសង្ស័យ និងមួយគ្រឿងជារបស់ជនរងគ្រោះ 

 

ម៉ូតូដែលចាប់យកនោះមាន ម៉ាកbeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-3298 , ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-8704 , ម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1D-5656 ,ម៉ាក ហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6375 ។ និងម៉ាកនិច​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ1AQ 6134 ។ 

ចំណែកម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដា សេ១២៥ សេរី២០១៦ ឡើងតែម២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2262 ជនសង្ស័យបានកាច់ស្លាកលេខបាត់ហើយ ។ 

ចំណែកឯជនរងគ្រោះ ឈ្មោះ យ៉ា រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

សត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ ៖​ ជនរងគ្រោះ បានស្គាល់គ្នាជាមួយនារី២នាក់ តាមរយៈហ្វេសប៊ុក សង្ស័យជាបក្ខពួក ជាធ្នាក់ របស់ក្រុមជនសង្ស័យ នារីទាំង២នាក់នោះ បានឲ្យជនរងគ្រោះ ទៅឌុបពួកគេ ពីមុខព្រលានយន្តហោះពោធិចិនតុង ឆ្ពោះទៅផ្ទះជនរងគ្រោះ នៅវេលារំលងអធ្រាត ចូលថ្ងៃទី២៧ ខែឧសភា លុះជិះឌុបនារីទាំង២នាក់ ទៅដល់ខាងលិចប៉ុស្តិ៍កាកាបទី២ ស្រាប់តែមានម៉ូតូជនសង្ស័យចំនួន៨គ្រឿង ប្រដេញទៅតាមស្ទាក់ធាក់ប្លន់ យកម៉ូតូ បានសម្រេចហើយ នារី២នាក់សង្ស័យជាបក្ខពួកចោរប្លន់ បានគេចខ្លួនបាត់ជាមួយក្រុមជនដៃដល់ នៅសល់ជនសង្ស័យម្នាក់ ឈ្មោះ ឡៃ មករា រត់មិនទាន់ ផ្អើលទាំងកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ដឹកនាំដោយលោក ភា ប្រុស នាយប៉ុស្តិ៍រដ្ឋបាល ចាប់ខ្លួនបាន នាំទៅសាកសួរ កម្លាំងជំនាញខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍កាកាបទី១ រួមសហការ តាមចាប់ខ្លួនជនសង្ស័យភ្លាមៗ បាន២នាក់បន្ថែមទៀត សរុប៣នាក់ ដកហូតបានម៉ូតូ៥គ្រឿង ក្នុងនោះមួយគ្រឿង ជារបស់ជនរងគ្រោះ ជនសង្ស័យកាច់ស្លាកលេខចោល ដែលកំពុងសង្ងំលាក់ខ្លួននៅក្នុងភូមិប៉ប្រ៉កជើង ។

លុះមកដល់ព្រឹកថ្ងៃទី២៧ខែឧសភា​  សមត្ថកិច្ចបន្តតាមចាប់បក្ខពួកចំនួន៤នាក់បន្ថែមទៀតនិងម៉ូតូមួយគ្រឿងនៅក្នុងផ្ទះសំណាក់មួយកន្លែង​ ភូមិប៉ប្រកត្បូង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​   

ជនសង្ស័យ៣នាក់ ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបាន រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ដោ​យ​ សុខាសែនជ័យ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print