ភ្នំពេញ៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២៧ ខែឧសភាឆ្នាំ២០២០ គឺថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩នាក់, អ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣០៥៤នាក់, អ្នកជាសះស្បើយចំនួន ២៩៣១នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៦នាក់, អ្នកបាត់បង់ជីវិតចំនួន ៥៧នាក់។ នេះបើតាមការបញ្ជាក់អោយដឹងពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។ ដោយឡែកកម្ពុជា អ្នកឆ្លងកូវីដ១៩ សរុបចំនួន១២៤នាក់, អ្នកជាសះស្បើយចំនួន ១២២នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ។
Updated Covid-19 Situation in Cambodia & Thailand as of 27 May 2020 ៕
...
ដោយ៖ សុខ ខេមរា