ប្រសើរណាស់ លេខាព័ត៌មាន លោក Mike Pence បានជាសះស្បើយហើយ

ចែករំលែក៖

ពិតជាប្រសើរណាស់ ដែល លោកស្រី Katie Miller លេខាព័ត៌មានរបស់អនុប្រធានាធិបតីអាមេរិក Mike Pence បានជាសះស្បើយពីកូវីដ-១៩ ហើយវិលត្រឡប់មកធ្វើការជាធម្មតាវិញ។
កាលពីថ្ងៃទី២៦ ខែឧសភា លោកស្រី Katie Miller បានប្រកាសថា នាងបានជាសះស្បើយពីកូវីដ-១៩ហើយ។ ក្នុងពេលដែលលោកស្រី Katie Miller រកឃើញវិជ្ជមានចំពោះកូវីដ បុគ្គលិកនៅសេតវិមានទាំងអស់ត្រូវបង្ខំឲ្យពាក់ម៉ាស់គ្រប់គ្នាក្នុងគោលដៅបញ្ជៀសការឆ្លងដល់ថ្នាក់ដឹកនាំ។
លោកស្រី Katie Miller បានរៀបការជាមួយលោក Stephen Miller ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីដូណាល់ ត្រាំ ។ លោកស្រីបានទៅធ្វើការវិញ ក្រោយការធ្វើតេស្ត៣លើករកមិនឃើញឆ្លងកូវីដ-១៩នោះឡើយ ។ លោកស្រីបានលើកឡើងថា «អរគុណ គ្រូពេទ្យទាំងអស់ និងសាច់ញាតិដែលជួយជ្រោមជ្រែងខ្ញុំ»។
លោកស្រី Kayleigh McEnany អ្នកនាំពាក្យសេតវិមានបានប្រកាសថា «យើងខ្ញុំពិតជាសប្បាយរីករាយ ដែលឃើញលោកស្រី Katie Miller បានជាសះស្បើយហើយវិលត្រឡប់មកធ្វើការវិញ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print