ប្រសិនបើ​សំណើ​ច្បាប់​ភ្លេងជាតិ ចូល​ជា​ធរមាន​មែន​នោះ អ្នក​ល្មើសច្បាប់ នឹងត្រូវ​ពិន័យ​ជា​ប្រាក់ ហើយអាចដាក់​ពន្ធនាគារ​ថែមទៀត​

ចែករំលែក៖

ទីក្រុងហុងកុង៖ ប្រជាជនហុងកុង ដែលមិនពេញចិត្តនឹងសំណើច្បាប់ភ្លេងជាតិថ្មីនេះ បានអំពាវនាវឲ្យប្រជាជនហុងកុង ចេញមកបាតុកម្មជាថ្មីនិងក្នុងទ្រង់ទ្រាយធំ នៅពេលសភាហុងកុងបើកកិច្ចពិភាក្សាលើសំណើច្បាប់ភ្លេងជាតិជាលើកទី កិច្ចប្រជុំសភាហុងកុង ស្តីពីសំណើច្បាប់ភ្លេងជាតិជាលើកទីប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែឧសភានេះ

ទាក់ទិននឹងកិច្ចប្រជុំនេះ រដ្ឋបាលហុងកុង បានពង្រាយសមត្ថកិច្ចជាច្រើននាក់ ដើម្បីមើលការខុសត្រូវ និងគ្រប់គ្រងក្រុមបាតុករ និងជៀសវាងការបង្ហបញ្ហាណាមួយ ក្រៅពីកម្លាំងសមត្ថកិច្ច រដ្ឋបាលហុងកុង បានដាក់របាំង ,៨៣ម៉ែត្រនៅតាមបរិវេណសភាហុងកុង ក្នុងគោលបំណងការពារក្រុមបាតុករហុងកុងពីការបង្កហេតុណាមួយ​ ។

សម្រាប់សំណើច្បាប់ភ្លេងជាតិ និងច្បាប់ស្តីពីសន្តិសុខជាតិហុងកុងនេះ ត្រូវបានប្រជាជនហុងកុងជាច្រើន មើលឃើញថា គឺជាការចាប់ផ្តើមលុកដៃចូលមកក្នុងកិច្ចផ្ទៃក្នុងរបស់ហុងកុង និងជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាជននៅលើទឹកដីដែនកោះ និងជាការបំផ្លាគោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធពីរ​» ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង​ ។

សូមជម្រាបថា បន្ទាប់ពីសំណើច្បាប់បត្យាប័ន សំណើច្បាប់ភ្លេងជាតិចិន បានក្លាយជាបញ្ហាចម្រូងចម្រាស់ជាថ្មីនៅលើដែនកោះស្វយ័តហុងកុង បាតុករ បានចេញមកបាតុកម្មជាថ្មី ដោយសារសំណើច្បាប់មួយនេះ បូករួមទាំងសំណើច្បាប់សន្តិជាតិហុងកុង ដែលបានដាក់ចូលទៅក្នុងកិច្ចប្រជុំសភាប្រជាជនចិន ក្នុងពេលថ្មីៗនេះ ប្រសិនបើសំណើច្បាប់ភ្លេងជាតិ ចូលជាធរមានមែននោះ អ្នកល្មើសច្បាប់ នឹងត្រូវពិន័យជាប្រាក់ និងឈានទៅដល់ការដាក់ពន្ធនាគារថែមទៀត

នាពាក់កណ្តាលឆ្នាំ២០១៩ ប្រជាជនហុងកុងជាច្រើននាក់ បានចេញមកបាតុកម្ម ដោយសារសំណើច្បាប់បត្យាប័ន និងបញ្ហាផ្សេងទៀតបាតុកម្ម ដែលមានរយៈពេលប្រមាណជា ខែមកនេះ បានស្ងប់ស្ងាត់ទៅវិញ ដោយសារការផ្ទុះឡើងនៃ COVID-19​ សំណើច្បាប់ភ្លេងជាតិចិន បូករួមទាំងច្បាប់ស្តីពីសន្តិសុខជាតិ បានក្លាយជាប្រធានបទក្តៅគគុកថ្មី ដែលក្រុមបាតុករចេញមកធ្វើបាតុកម្ម បើទោះបីជាមានការគំរាមកំហែងពីសំណាក់​COVID-19 ក៏ដោយ

បើតាមការបញ្ជាក់របស់ប្រជាជនហុងកុងម្នាក់ ដែលបានចូលរួមបាតុកម្មនៅក្នុងថ្ងៃពិភាក្សាសំណើច្បាប់ភ្លេងជាតិចិនលើកទី « បើទោះបីជាអ្នកមានភាពភ័យខ្លាចនៅក្នុងចិត្តក៏ដោយ អ្នកត្រូវតែនិយាយវាចេញមក​»​ ជាមួយគ្នានេះ យុវជនវ័យ២៩ឆ្នាំរូបនេះ បានបន្តថា រាល់ការទាក់ទងប្រជាជនផ្សេងទៀត គឺត្រូវប្រើប្រាស់ VPN ដើម្បីការពារពីការបញ្ឈប់សកម្មភាពលើបណ្តាញអ៊ីនធឺណិត នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​

បើសិនបើសំណើច្បាប់ភ្លេងជាតិចិនចូលជាធរមាន ប្រជាជនក្នុងទីក្រុងហុងកុងទាំងអស់ ត្រូវតែគោរពតាម បើមិនដូច្នោះទេ នឹងទៅរងពិន័យជាប្រាក់រហូតដល់ជាង ពាន់ដុល្លារ អាចជាប់ពន្ធនាគាររហូតដល់ ឆ្នាំ អាចពិន័យជាប្រាក់ និងដាក់ពន្ធនាគារជាមួយគ្នា មិនត្រឹមតែប៉ុណ្ណោះ គ្រប់បឋមសិក្សា និងអនុវិទ្យាល័យ ត្រូវតែបង្រៀនសិស្សឲ្យចេះច្រៀងភ្លេងជាតិចិន ចំណែកបុគ្គល និងអង្គការផ្សេងទៀត ត្រូវតែគោរពនិងប្រតិបត្តិភ្លេងជាតិនេះឲ្យបានត្រឹមត្រូវក្នុងឱកាសពិធីណាមួយ

គួរបញ្ជាក់ថា សភាហុងកុង អាចនឹងអនុម័តច្បាប់ភ្លេងជាតិចិននេះ មុនដំណាច់នីតិកាលរបស់ខ្លួន ក្នុងខែកក្កដា ខាងមុខ យ៉ាងណាក៏ដោយ វាមិនទាន់ប្រាកដទេ ថាតើសំណើច្បាប់ភ្លេងជាតិ ត្រូវអនុម័តនៅពេលណា ចំណែកប្រជាជនហុងកុងវិញ អាចបន្តធ្វើបាតុកម្មទៀ កាន់តែធំជាងមុន ប្រសិនបើសំណើមួយនេះនៅតែបន្តពិភាក្សា ចូលជាធរមាន ក្នុងន័យនេះ ក្រុមបាតុករហុងកុងមិនចង់ឲ្យមានច្បាប់ស្តីពីភ្លេងជាតិចិនឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print