បាតុករប្រឆាំងច្បាប់សន្តិសុខថ្មី នៅហុងកុងរាប់រយនាក់ត្រូវបានចាប់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន BBC  កាលពីថ្ងៃទី២៧ ខែឧសភា បានផ្សាយថា មានបាតុកររាប់រយនាក់នៅហុងកុង ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធការធ្វើបាតុកម្មខុសច្បាប់ប្រឆាំងនឹងច្បាប់សន្តិសុខថ្មីរបស់ទីក្រុងប៉េកាំង ។  ក្រុមបាតុករចាត់ទុកថានេះជាវិធានការមួយធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្វ័យភាព និងសិទ្ធិសេរីភាពរបស់ដែនដីហុងកុង។

ទីក្រុងហុងកុង ត្រូវបានអង់គ្លេស ប្រគល់សងចិនវិញ នៅក្នុងឆ្នាំ១៩៩៧ ក្រោមកិច្ចព្រមព្រៀងផ្តល់ស្វ័យភាព និងសិទ្ធិសេរីភាពដល់ទីក្រុងនេះ រយៈពេល៥០ឆ្នាំ ។ ការទទួលសិទ្ធិស្វ័យភាពពិសេសនេះ ក៏មានចែងនៅក្នុងច្បាប់របស់អាមេរិកផងដែរ ។ 

ប៉ូលិសហុងកុង បានបំបែកហ្វូងបាតុករ និងចាប់ខ្លួនជាបន្តបន្ទាប់ មកទល់ពេលនេះមានបាតុករជិត៤០០នាក់ហើយត្រូវបានចាប់ខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ក៏ក្រុមបាតុករប្រឆាំងនឹងច្បាប់សន្តិសុខជាតិហុងកុងរបស់ចិន នៅតែជម្នះតស៊ូធ្វើបាតុកម្មដដែល។ 

លោកស្រី Carrie Lam កាលពីថ្ងៃទី២៦ ខែឧសភា បានថ្លែងថា សំណើច្បាប់សន្តិសុខជាតិនេះ មិនប៉ះពាល់ដល់សិទ្ធិសេរីភាពហុងកុងនោះឡើយ ។ ច្បាប់សន្តិសុខជាតិហុងកុងដែលស្នើដោយទីក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២0 នោះ មានគោលបំណងដោះស្រាយបញ្ហាការធ្វើអបគមន៍ ការបះបោរ និងសកម្មភាពភេរវកម្ម ។ ជាមួយគ្នានេះ ច្បាប់នោះ ក៏នឹងរារាំងគ្រប់ទម្រង់ទាំងអស់ និងរាល់សកម្មភាពជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការរបស់ហុងកុង ៕ដោយ៖ ធីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print