ត្រៀមលក្ខណៈអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីត្រៀមកម្លាំងជួយសង្រ្គោះគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយសង្គ្រោះគ្រោះម ហន្តរាយក្រសួងការពារជាតិ បានលេីកឡេីងថា គ្រប់បណ្តាកងឯកភាពជំនាញរបស់កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) មានការពាក់ពន្ធ័ទាំងអស់ត្រូវត្រៀមខ្លួនអនុវត្តភារកិច្ចជួយសង្រ្គោះគ្រោះមហន្តរាយក្នុងរដូវវស្សាឆ្នាំ ២០២០ នេះឱ្យសម្រេចបានលទ្ធផលល្អតាមការណែនាំរបស់រាជរដ្ឋភិបាលដែលដាក់ចុះ ។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន លេីកឡេីងដូច្នេះ ក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ៧កេីត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស ២៥៦៤ត្រូវនិឹងទី ២៨ ខែ ឧសភា គ.ស ២០២០ នាវិមាន”មិត្ត ភាព”ទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំត្រៀមលក្ខណៈទាំងកម្លាំង ឧបករណ៍ សម្ភារនិងមធ្យោបាយផ្សេងៗទៀត និឹងចុះជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ​ក្នុងរដូវវស្សាឆ្នាំ ២០២០នេះ ។
កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីបណ្តាកងឯកភាពទ័ពជើងគោក ជើងទឹក ជើងអាកាស អគ្គនាយកដ្ឋានភស្តុភារ -ហិរញ្ញវត្ថុ ក្រសួងការពារជាតិនិងបណ្តាជំនាញរួមមាន កងពលតូចលេខ៧០ កងពលតូចទ័ពពិសេសឆត្រយោង ៩១១  កងរាជអាវុធហត្ថ និងកងពលដឹកជញ្ជូនលេខ៩៩ ស្ថាប័នជំនា ញធ្លាប់ចូលរួមសង្ក្រោះគ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋនាពេលកន្លងមក ។
នាយឧត្តមសេនីយ៍ម៉ឹង  សំផន លើកឡើងទៀតថា គ្រប់បណ្តាស្ថាប័នកងឯកភាព ត្រូវត្រៀមកម្លាំងជំនាញទាំងអស់មានឧបករណ៍សម្ភារគ្រប់ប្រភេទរួមមានៈឧទ្ធម្ភាគចក្រ នាវា អូប័រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀតដើម្បីធ្វើប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុក្នុងរដូវវស្សាឆ្នាំនេះ ។ លោករដ្ឋលេខាធិការ ក្រសួងការពារជាតិ សង្កត់ធ្ងន់ទៀតថា៖ ជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជាមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ និងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានាគ្រប់ពេលវេលា។ ក្នុងនោះបណ្តាកងឯកភាពនានាដែលពាក់ព័ន្ធនិឹងការងារសង្គ្រោះគ្រោះមហន្តរាយ ត្រូវពិនិត្យឧបករណ៍  សម្ភារ ប្រើប្រាស់ឱ្យបានត្រឹមត្រូវ បែងចែក និងត្រៀមកម្លាំងប្រចាំការជាអចិន្រៃ្តយ៍ តាមដានការប្រែ ប្រួលអាកាសធាតុ ក្នុងរដូវវស្សាចូលមកដល់នេះ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print