អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកMahathir Mohamad ត្រូវបានដកចេញពីគណបក្សដែលលោកបង្កើតឡើងដោយផ្ទាល់និងដឹកនាំទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៨។
តាមសារព័ត៌មានSouth China Morning Post បានផ្សាយថា សកម្មភាពខាងលើកើតឡើងក្នុងពេលដែលលោកMahathir Mohamad មានសកម្មភាពជាច្រើនក្នុងការស្វែងរកសំឡេងគាំទ្រឱ្យបានគ្រប់គ្រាន់ក្នុងសភាដើម្បីវិលត្រឡប់ទៅកាន់តំណែងនាយករដ្ឋមន្ត្រីវិញ ។
នៅក្នុងលិខិត ផ្ញើទៅកាន់ លោក Mahathir នៅថ្ងៃទី២៨ខែឧសភា គណបក្ស (PPBM)បានសម្រេចធ្វើរដ្ឋប្រហារផ្ទៃក្នុងកាលពីខែមីនា ទម្លាក់រូបលោក Mahathir ដោយចាត់ទុកថាលោកបានគាំទ្រក្រុមប្រឆាំងនៅក្នុងកិច្ចប្រជុំសភាកាលពីសប្តាហ៍កន្លងមក ក្នុងគោលដៅស្វែងរកសំឡេងគាំទ្រឱ្យគ្រប់គ្រាន់ដើម្បីបន្តឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជាថ្មីឡើងវិញ។
ក្រៅពីនេះ មន្ត្រីស្និទ្ធនិឹងលោក Mahathir រួមមានកូនប្រុសរបស់លោកគឺ លោក Mukhriz Mahathir អតីតរដ្ឋមន្ត្រីយុវជននិងកីឡា Abdul Rahman និងអតីតរដ្ឋមន្ត្រីក្រសួងអបរំក៏ត្រូវបានដកចេញពីបក្សផងដែរ។
នាយករដ្ឋមន្ត្រី Muhyiddin Yassin ប្រធានគណបក្ស (PPBM) បានដកគណបក្សនេះចេញពីគណបក្សសម្ពន្ធមិត្ត ដែលមានគណបក្ស៤រួមបញ្ជូលគ្នា កាលពីខែកុម្ភៈកន្លងមក។ គណបក្ស(PPBM)ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០១៨ ទៅលើគណបក្ស Barisan Nasional ដែលកាន់អំណាចជាង ៦០ ឆ្នាំកន្លងមក៕
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីMahathir ត្រូវបានគេដកចេញពីគណបក្សដែលលោកបានបង្កើតឡើង
...