អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីMahathir ត្រូវបានគេដកចេញពីគណបក្សដែលលោកបានបង្កើតឡើង

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​លោកMahathir Mohamad ត្រូវបានដកចេញពីគណបក្សដែលលោកបង្កើតឡើងដោយផ្ទាល់និងដឹកនាំ​ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៨។
តាមសារព័ត៌មានSouth China Morning Post បានផ្សាយថា សកម្មភាពខាងលើកើតឡើង​ក្នុងពេលដែលលោក​Mahathir Mohamad មានសកម្មភាពជាច្រើន​ក្នុងការស្វែងរកសំឡេងគាំទ្រឱ្យបានគ្រប់គ្រាន់ក្នុងសភាដើម្បីវិលត្រឡប់ទៅកាន់តំណែងនាយករដ្ឋមន្ត្រីវិញ ។
នៅក្នុងលិខិត ផ្ញើទៅកាន់ លោក Mahathir នៅថ្ងៃទី​២៨ខែឧសភា គណបក្ស​ (PPBM)បានសម្រេចធ្វើរដ្ឋប្រហារផ្ទៃក្នុងកាលពីខែមីនា ទម្លាក់រូបលោក Mahathir ដោយចាត់ទុកថាលោកបានគាំទ្រក្រុមប្រឆាំង​នៅក្នុងកិច្ចប្រជុំសភាកាលពីសប្តាហ៍កន្លងមក ក្នុងគោលដៅ​ស្វែងរកសំឡេងគាំទ្រឱ្យគ្រប់គ្រាន់ដើម្បីបន្តឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជាថ្មីឡើងវិញ។
ក្រៅពីនេះ មន្ត្រីស្និទ្ធនិឹងលោក​ Mahathir រួមមានកូនប្រុសរបស់លោកគឺ លោក Mukhriz Mahathir អតីតរដ្ឋមន្ត្រីយុវជននិងកីឡា Abdul Rahman និងអតីតរដ្ឋមន្ត្រីក្រសួងអបរំក៏ត្រូវបានដកចេញពីបក្សផងដែរ។
នាយករដ្ឋមន្ត្រី Muhyiddin Yassin ប្រធានគណបក្ស​ (PPBM) បានដកគណបក្សនេះចេញពី​គណបក្សសម្ពន្ធមិត្ត ដែលមានគណបក្ស​៤រួមបញ្ជូលគ្នា កាលពីខែកុម្ភៈ​កន្លងមក​។ គណបក្ស​(PPBM)ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០១៨ ទៅលើគណបក្ស Barisan Nasional ​ដែលកាន់អំណាចជាង ​៦០ ឆ្នាំកន្លងមក​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print