BREAKING៖ ប៉ូលីសរដ្ឋ Minnesota ចាប់វាយខ្នោះ អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ CNNម្នាក់ ពេលកំពុង Live អំពីទិដ្ឋភាពបាតុកម្ម

ចែករំលែក៖

អាមេរិក៖ យោងតាមទូរទស្សន៍ CNN នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ថា លោក អូម៉ា ហ៊ីមែណេស(Omar Jimenez) អ្នករាយការណ៍ព័ត៌មានCNNរបស់ខ្លួន ត្រូវបានក្រុមប៉ូលីសរដ្ឋមីននីសូតា (Minnesota) ឃាត់ខ្លួន ខណៈដែលលោកកំពុងធ្វើការ Live វីដេអូផ្ទាល់ អំពីទិដ្ឋភាពបាតុកម្មដ៏ក្តៅគគុក

ការឃាត់ខ្លួនបានធ្វើឡើង ខណៈពួកគេកំពុងតែធ្វើការផ្សាយបន្តផ្ទាល់សកម្មភាពធ្វើបាតុកម្ម និងការបង្ក្រាបដ៏ក្តៅគគុក រវាងកងកម្លាំងប៉ូលិសនិងក្រុមបាតុករ ដែលតវ៉ាជុំវិញមរណភាពរបស់បុរសជនជាតិស្បែកខ្មៅម្នាក់ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានប៉ូលីសក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកប្រាប់ថា «មិនអាចដកដង្ហើមបាន» ក៏ដោយ

សូមជម្រាបថា ក្រុមការងាររបស់លោក Omar Jimenez រួមមានគ្នាបីនាក់ ដែលពីរនាក់ទៀតជាអ្នកផលិត និងអ្នកកាន់កាមេរ៉ា ត្រូវបានកងកម្លាំងប៉ូលីសទីក្រុងមីននាផូលីស (Minneapolis) នៃរដ្ឋខាងលើនេះ ចាប់វាយខ្នោះ ហើយបញ្ជូនទៅសួរចម្លើយនៅប៉ុស្តិ៍ប៉ូលីស។

បច្ចុប្បន្នបុគ្គលិក CNN កំពុងស្ថិតនៅក្នុងប៉ុស្តិ៍ប៉ូលិស ហើយមិនទាន់មាននរណាដឹងថា មានស្ថានភាពបែបណាឡើយ។ កុប្បកម្ម និងបាតុកម្មបានផ្ទុះរីករាលដាលជាច្រើនកន្លែង នៅសហរដ្ឋអាមេរិក ដើម្បីសម្ដែងការខឹងសម្បាក៏ដូចជាទាមទារយុត្តិធម៌ឲ្យលោក ចច ហ្វ្លយដ៍ (George Floyd) ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print