ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messiដែលកំពុងលេងឲ្យក្លិបយក្សអ្នកមានបុណ្យ Barcelona បានក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២០នេះ។ នេះបើយោងតាម BBC Sport ចេញផ្សាយកាលពីម្សិលមិញ។
កីឡាករ Lionel Messiបានឈរកំពូលតារាងដោយចំណូលរបស់គាត់ប្រមាណ១៤៤លានដុល្លារឈ្នះកីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldoដែលរកបាន១៣០លានដុល្លារ។ ដោយឡែកខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappeក៏មានឈ្មោះជាកីឡាករមានប្រាក់ចំណូលច្រើនជាងគេដែរ ប៉ុន្តែឈរលំដាប់លេខ១០ឯណោះ ។
ខាងក្រោមនេះជាកីឡាករទាំង១០រូបដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតដោយរាប់បញ្ចូលទាំងប្រាក់ខែ ប្រាក់ឧបត្ថម្ភ និងប្រាក់បំណាច់ផ្សេងៗទៀត ៖
១- Lionel Messi៖ ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona មានប្រាក់ចំណូលជាង ១៤៤លានដុល្លារ។
២- Cristiano Ronaldo៖ ខ្សែប្រយុទ្ធរបស់ក្លឹប Juventus មានប្រាក់ចំណូលជាង ១៣០លានដុល្លារ។
៣- Neymar៖ ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint Germain មានប្រាក់ចំណូលជាង ១០៤លានដុល្លារ។
៤- Gareth Bale៖ ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid មានប្រាក់ចំណូលជាង ៤១លានដុល្លារ។
៥- Antoine Griezmann៖ ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona មានប្រាក់ចំណូលជាង ៤១លានដុល្លារ។
៦- Eden Hazard៖ ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid មានប្រាក់ចំណូលជាង ៤១លានដុល្លារ។
៧- Andres Iniesta៖ ខ្សែបម្រើរបស់ក្លឹប Kobe មានប្រាក់ចំណូលជាង ៣៧លានដុល្លារ។
៨- Raheem Sterling៖ ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City មានប្រាក់ចំណូលជាង ៣៦លានដុល្លារ។
៩- Robert Lewandowski៖ ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich មានប្រាក់ចំណូលជាង ៣២លានដុល្លារ។
១០- Kylian Mbappe៖ ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint Germain មានប្រាក់ចំណូលជាង ៣០លានដុល្លារ ៕
ភិរក្ស