​បំផ្ទុះ​គ្រាប់បែក​នៅ​ជាយ​ទីក្រុង​ Peshawar​ ប៉ា​គី​ស្ថាន​ ស្លាប់​៧​នាក់

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​ប៉ា​គី​ស្ថាន​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​៧​នាក់​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​ហេតុការណ៍​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ស្ថិត​នៅ​ជិត​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​មួយ​កន្លែង​ ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន​ ។​

_87780908_87780729

​ប្រភព​បន្ត​ថា​ ជាមួយ​គ្នា​នេះ​ដែរ​ ជន​រង​គ្រោះ​ប្រមាណ​២០​នាក់​ថែម​ទៀត​បាន​រង​របួស​ ដោយសារ​តែ​ការ​វាយប្រហារ​នេះ​ ដែល​បាន​កើតឡើង​នៅ​តំបន់​ Federally​ Administered​ Tribal​ Areas​ (FATA)​ ជាយក្រុង​ Peshawar​ ប្រទេស​ប៉ា​គី​ស្ថាន​។​

​ស្ថិត​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ និង​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​បាន​និង​កំពុង​វាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​

​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ជិត​ទីតាំង​ត្រួតពិនិត្យ​សន្តិសុខ​ តំបន់​ជាយក្រុង​ Peshawar​ បណ្តាល​ឲ្យ​ស្លាប់​ និង​របួស​យ៉ាង​រដូករណែល​នេះ​ មិន​ទាន់​មាន​ក្រុម​ណាមួយ​ចេញ​មុខ​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ​ទេ​ ។​

​បណ្តាញ​ទូរទស្សន៍​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​ឲ្យ​ឃើញ​ថា​ រថយន្ត​ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ជិត​កន្លែង​កើតហេតុ​ បន្ទាប់​ពី​មាន​ហេ​ត​ការណ៍​ផ្ទុះ​គ្រាប់បែក​កើតឡើង​នោះ​ ។​ ការ​បំផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ជិត​ផ្សារ​ Karkhano​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ Peshawar​ នោះ​ឡើយ​ ។​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ The​ Express​ Tribune​។​

​សាក្សី​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា​ គ្រាប់បែក​ត្រូវ​គេ​បង្កប់​នៅ​លើ​ម៉ូតូ​មួយ​គ្រឿង​ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ឡើយ​ ថា​ តើ​ជា​ការ​វាយប្រហារ​អត្តឃាត​ ឬ​ជា​ការ​វាយប្រហារ​ដោយ​បញ្ជា​តាម​ឧបករណ៍​បំផ្ទុះ​ពី​ចម្ងាយ​នោះ​ឡើយ​ ។​

​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន​ មានការ​វាយប្រហារ​អត្តឃាត​ទៅ​លើ​អគារ​រដ្ឋាភិបាល​មួយ​កន្លែង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២៦​នាក់​ផង​ដែរ​ ៕​

_87409069_pakistanmardan4641215

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print