ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានរងរបួសធ្ងន់ សង្ឃឹមរស់តិចតូច និងស្ត្រីវ័យក្មេងម្នាក់បានរងរបួសស្រាលបន្ទាប់ពីបានជិះម៉ូតូទៅបុករថយន្តដឹកជនបរទេស ដែលបានបទឆ្វេងឆ្លងផ្លូវចូលកាស៊ីណូកំពង់សោមស៊ីធី។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង២០ និង២៥នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
យោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៍បានគូសបញ្ជាក់ថា នៅវេលាកើតហេតុខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កឡើងរវាង រថយន្តម៉ាក ហាយឡែនឌ័រ ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AA-9947បើកបរដោយឈ្មោះ ថឹង ប៊ុនថេន មានមុខងារជាមន្ត្រីនគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុបានរត់គេចខ្លួនក្រោយកើតហេតុ ត្រូវបានម៉ូតូមួយគ្រឿង ម៉ាកអ៊ែប្លែត ពណ៌ផ្ទៃមេឃ គ្មានស្លាកលេខ ជិះគ្នា២នាក់ បើកបរដោយឈ្មោះ ទី ភេទ ប្រុស អាយុ១៧ឆ្នាំមានមុខរបរជាបុគ្គលិកឡនំប័ង្គ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ(រងរបួសធ្ងន់សង្ឃឹមរស់តិច)កំពុងសង្គ្រោះបន្ទាន់មនៅមន្ទីរពេទ្យចំការចេក ក្រុងព្រះសីហនុ រួមដំណើរជាមួយស្ត្រីវ័យក្មេងម្នាក់ឈ្មោះ អ៊ុង ធារី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្រុម៩ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ(រងរបួសស្រាល) កំពុងសម្រាក់ព្យាបាលនៅគ្លីនិច ចាក់អង្រែកំពង់សោម។
ដោយឡែកយោងតាមប្រភពសាក្សី បានអះអាងថា នៅមុនកើតហេតុ គេបានឃើញម៉ូតូយុវជនរងគ្រោះ បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតមកលិច(ពីស្តុប៣៣៣មកតោរពី) រហូតមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌឺ័រ ពណ៌ស្ករ ដែលបើកបញ្ច្រាសទិសគ្នា ហើយបានបត់ឆ្វេងចូលក្នុងការស៊ីណូ ទើបធ្វើអោយម៉ូតូយុវជនដែលកំពុងជិះលឿននោះគេចមិនផុត ក៏បានបុកពេញទំហឹងតែម្តង បណ្តាលយុវជនម្នាក់សន្លប់ធំ និង ស្ត្រីម្នាក់រងរបួសស្រាល។
ក្រោយកើតហេតុទាំងម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយពេលក្រោយ៕
ដោយ៖ ឆ្លាម សមុទ្រ