មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ធ្វើកិច្ចសន្យាអប់រំណែនាំពលរដ្ឋកុំឲ្យបណ្ដើរឆ្កែ និងដកហូតរណារយន្ត២គ្រឿង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅក្នុងសប្ដាហ៍ទី៤ នៃខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សស្នាក់ការកែររពៅ និងស្នាក់ការដេអេអូរច្បារនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ រួមទាំងក្រុមល្បាតរបស់អង្គការ WWF ចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុចភ្នំង៉ត ស្ថិតក្នុងភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានដកហូតរណារយន្តចំនួន1គ្រឿង ដែលជនសង្ស័យយកមកលាក់ទុកក្នុងគោលបំណងដើម្បីអារច្រៀកឈើ។ បន្ទាប់មក ក្រុមការងារបានបន្តល្បាតនៅចំណុចត្រពាំងព្រីង ស្ថិតនៅក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្រុមការងារបានដកហូតរណាយន្តចំនួន1គ្រឿងទៀត ខណៈជនសង្ស័យកំពុងលួចអារច្រៀកឈើដោយខុសច្បាប់ រួចក៏បានរត់គេចខ្លួនបាត់។

ទន្ទឹមនឹងការចុះល្បាតក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំព្រេចនេះ មន្រ្តីឧទ្យានុរក្សបានធ្វើកិច្ចសន្យាអប់រំណែនាំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលបានបញ្ញតិ្តហាមប្រាមសកម្មភាពបណ្ដើរឆ្កែក្នុងគោលបំណងប្រមាញ់សត្វព្រៃ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print