ក្រុមអ្នកតវ៉ារឿងបុរសស្បែកខ្មៅម្នាក់ ដែលប៉ូលីសយកជើងសង្កត់ក.រហូតដល់ស្លាប់ បន្តបាតុកម្មឈានដល់ដុតហាងលក់រថយន្តម៉ាក Mercedes

ចែករំលែក៖

អន្តរជាតិ៖ ព្រោះតែខឹងសម្បារនឹងប៉ូលីសស្បែកសម្នាក់ បានយកជើងសង្កត់ក. បុរសស្បែកខ្មៅម្នាក់ មានឈ្មោះថា George Floyd រហូតគាត់ដកដង្ហើមមិនបានក៏ស្លាប់ ដោយក្រុមប្រជាជនមើលឃើញទង្វើអាក្រក់របស់មន្រ្តីប៉ូលីសរូបនោះ ទើបនាំគ្នារធ្វើបាតុកម្មឲ្យមានភាពចលាចល និងផ្ទុះអំពើហិង្សាយ៉ាងខ្លាំង ជាពិសេស ពួកគេបានកម្ទេចរបស់របរនៅតាមហាងល្បីៗជាច្រើន ជាពិសេស នោះគឺថែមទាំងបានដុតកម្ទេចហាងលក់ឡានម៉ាក Mercedes ដ៏ល្បីថែមទៀតផង។

ទង្វើបែបនេះ ក៏មានមនុស្សភាគច្រើន មានការមិនពេញចិត្ត ព្រោះថា រឿង២ផ្សេងគ្នា ហេតុអ្វី ពាក់ព័ន្ធការរបររកស៊ីអ្នកផ្សេង ខណៈដែលពួកគេ ព្យាយាមតវ៉ារឿងGeorge Floyd  បែរជាឈានទៅដល់បំផ្លាញរបស់ទ្រព្យអ្នកដទៃ

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ ប៉ូលីសស្បែកសម្នាក់ឈ្មោះ Derek Chauvin ត្រូវបានគេឃើញបានផ្ទប់មុខលោក George Floyd អាយុ ៤៦ឆ្នាំ ទៅនឹងដីដោយប្រើជង្គង់សង្កត់ពីលើ ទោះបីជាពេលនោះជនរងគ្រោះនិយាយថា គាត់មិនអាចដកដង្ហើមបានក៏ដោយ ឧប្បត្តិហេតុនេះបានបង្កឱ្យមានការរំជើបរំជួលជាច្រើនថ្ងៃនៅទីក្រុង នៅពេលដែលក្រុមអ្នកតវ៉ាបានចូលលួចក្នុងផ្សារទំនើប និងបានដុតបំផ្លាញប៉ុស្តិ៍ប៉ូលីសផងដែរ

សូមទស្សនារូបភាពខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print