នាយករដ្ឋមន្ត្រីឥណ្ឌាស្នើពលរដ្ឋ​ប្រុងប្រយ័ត្ន ខ្ពស់ ក្រោយមានអ្នកឆ្លងកើនឡើងច្រើន

ចែករំលែក៖

ឥណ្ឌាជាប្រទេសមានពលរដ្ឋច្រើនជាងគេបំផុតលំដាប់ទីពីរនៅពើពិភពលោកកំពុងប្រឈមការឆ្លងរាលដាលកូវីដ​១៩ ខ្លាំងឡើង អាចក្លាយជាសម្បុកកូវីដ​១៩ ក្នុងពេលឆាប់ៗខាងមុខ​។
នាយករដ្ឋមន្ត្រី ឥណ្ឌា លោកNarendra Modi នៅថ្ងៃទី​៣១​ ខែឧសភា បានប្រកាសថា ពលរដ្ឋឥណ្ឌា ចាំបាច់ត្រូវតែ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយចំនួនអ្នកឆ្លងកើនឡើងជាថ្មី។ ក្រសួងសុខាភិបាលឥណ្ឌា​ កាលនៅថ្ងៃទី​៣១ខែឧសភា ក៏បានប្រកាសផងដែរថា ចំនួនអ្នកឆ្លងកូវីដ​១៩ ក្នុងរយៈពេល​២៤ម៉ោង កន្លលមកមានដល់ទៅ ​៨៣៨០ នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់​ ១៨២ ១៤៣ នាក់ និងមានអ្នកស្លាប់កើនឡើង ដល់ ​៥១៦៤ នាក់​។
នាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី​បានបញ្ជាក់ថា «សង្គ្រាមប្រឆាំងកូវីដ​១៩ កាន់តែតានតឹង យើងមិនត្រូវធ្វេសប្រហែសឡើយ។ នៅពេលនេះ​រដ្ឋាភិបាលក៏បានសម្រេច ពន្យាពលគ្រាមានអាសន្ន រហូតដល់ថ្ងៃទី​៣០​ខែមិថុនា ។ ទន្ទឹមនឹងនោះក៏បានអនុញ្ញាឲ្យ ភោជនីយដ្ឋាន​ ព្រះវិហារបើកទ្វារឡើងវិញនៅថ្ងៃទី​៨ ខែមិថុនា ប៉ុន្តែត្រូវតែ​គោរពទៅតាមច្បាប់គម្លាតសង្គម​ និងការពារខ្លួនឲ្យបានល្អបំផុត​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print