ក្នុងពេលដែលពលរដ្ឋអាមេរិក ត្រៀមចូលខែថ្មី ពលរដ្ឋជាច្រើនបាននាំគ្នា ទៅរៀបចំបោសសម្អាតទីតាំងសាធារណៈដែលក្រុមបាតុករ បានរាយប៉ាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ធ្វើឲ្យផ្លូវថ្នល់ពោពេញទៅដោយសម្រាម ក្រោយបាតុកម្មក្លាយជាហិង្សារយៈពេល៤ថ្ងៃកន្លងមក ។
នៅក្នុងបាតុកម្មកន្លងមក មានការឆក់ប្លន់ ដុតបំផ្លាញទីតាំងសាធារណៈ នៅទីក្រុងជាច្រើន ក្រោយការស្លាប់ ជនជាតិស្បែកខ្មៅ George Floyd ដោយស្នាដៃរបស់អាមេរិក ។ ពលរដ្ឋនៅMinnesota បាននាំគ្នាចេញមកបោសសម្អាតផ្លូវថ្នាល់ ដើម្បីផ្តល់ភាពស្រស់ស្អាតឡើងវិញក្នុងតំបន់ដែលខ្លួនរស់នៅ ។
នៅក្នុងតំបន់Minneapolis អភិបាលរដ្ឋMinnesota លោកTim Walz បានដាក់ពង្រាយកម្លាំងទាហានដើម្បីការពារ បញ្ចប់សកម្មភាពធ្វើបាតុកម្មបង្កឲ្យមានអំពើហិង្សា និងការខាតបង់ទ្រពម្យសម្បត្តិជាច្រើន។
បាតុកម្មបានកើតឡើង គ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក ដើម្បីទាមទារ យុត្តិធម៌ជូនជនរងគ្រោះ និង បញ្ចប់សកម្មភាពរើសអើង ប្រកាន់ជាតិសាសន៍៕