ពលរដ្ឋអាមេរិក នាំគ្នា កាន់អំបោស ថង់សម្រាម បោសសម្អាតផ្លូវថ្នល់ក្រោយ អំពើហិង្សាកើតឡើងជាច្រើនថ្ងៃ

ចែករំលែក៖

ក្នុងពេលដែលពលរដ្ឋអាមេរិក ត្រៀមចូលខែថ្មី ពលរដ្ឋ​ជាច្រើនបាននាំគ្នា ទៅរៀបចំបោសសម្អាតទីតាំងសាធារណៈដែលក្រុមបាតុករ បាន​រាយប៉ាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ធ្វើឲ្យផ្លូវថ្នល់ពោពេញទៅដោយសម្រាម​​ ក្រោយបាតុកម្មក្លាយជាហិង្សារយៈពេល​៤ថ្ងៃកន្លងមក ។
នៅក្នុងបាតុកម្មកន្លងមក មានការឆក់ប្លន់ ដុតបំផ្លាញទីតាំងសាធារណៈ នៅទីក្រុងជាច្រើន ក្រោយការស្លាប់ ជនជាតិស្បែកខ្មៅ George Floyd ដោយស្នាដៃរបស់អាមេរិក ។ ពលរដ្ឋនៅ​Minnesota បាននាំគ្នាចេញមកបោសសម្អាតផ្លូវថ្នាល់ ដើម្បីផ្តល់ភាពស្រស់ស្អាតឡើងវិញក្នុងតំបន់ដែលខ្លួនរស់នៅ ។
នៅក្នុងតំបន់Minneapolis អភិបាលរដ្ឋMinnesota លោក​Tim Walz បានដាក់ពង្រាយកម្លាំងទាហានដើម្បីការពារ បញ្ចប់សកម្មភាពធ្វើបាតុកម្មបង្កឲ្យមានអំពើហិង្សា និងការខាតបង់ទ្រពម្យសម្បត្តិជាច្រើន​។
បាតុកម្មបានកើតឡើង គ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក ដើម្បីទាមទារ យុត្តិធម៌ជូនជនរងគ្រោះ និង បញ្ចប់សកម្មភាពរើសអើង ប្រកាន់ជាតិសាសន៍៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print