លោក​ស័ក្ដិ​៥​អេ​ង​ឃាង​ សង្ស័យ​មេ​ ខ្លោង​រកស៊ី​ដឹក​ទំ​និ​ញ​គេចពន្ធ​ទ្រង់​ ទ្រាយ​ធំ​ប្រចាំ​ខេត្ដតាកែវ​

ចែករំលែក៖

​ខេត្ដតាកែវ​៖​ លោក​សក្ដិ​៥​ អេ​ង​ ឃាង​ មេបញ្ជាការ​យោធា​ វរ​ការពារ​ព្រំដែន​ លេខ​៣០១​ នៃ​តំបន់​ប្រតិបត្ដិការ​សឹក​រង​ តាកែវ​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ HENGTY​ CHUNG​ TRADING​ CO.Ltd​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​មេខ្លោង​ក្នុង​ មុខរបរ​រកស៊ី​ដឹក​ទំនិញ​ គេច​ឬ​បន្លំ​ពន្ធ​ (​គ្រឿងសំណង់​)​ ទ្រង់ទ្រាយ​ធំ​ប្រចាំ​ខេត្ដ​ តាកែវ​ ដឹក​ពី​វៀតណាម​យក​មក​ចែក​ ចាយ​នៅ​រាជធានី​ភ្នំពេញ​ និង​មាន​ពាក់​ ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​សំណង់​ធំៗ​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។​

FullSizeRender (2)

​យ៉ាងតិច​រថយន្ដ​យី​ឌុ​ប​ចំនួន​៥​គ្រឿង​ របស់​លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ ត្រូវ​បាន​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ​ក្រុម​គយ​ចល័ត​ ,​ កម្លាំង​ កងរាជអាវុធហត្ថ​ខេត្ដកណ្ដាល​ ,​តាកែវ​ បង្ក្រាប​ចាប់​ បន្ទាប់​ពី​សង្ស័យ​បន្លំ​ពន្ធ​នាំ​ ចូល​ ផ្ទុក​លើស​ទម្ងន់​កាលពី​យប់​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​ក្រោយ​ពេល​កម្លាំង​សមត្ថកិច្ច​សហ​ ការ​ជាមួយ​គយ​ចល័ត​ ធ្វើការ​ពិនិត្យ​ឆែក​ ឆេរ​ទទួលលទ្ធផល​ថា​ លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ ពិតជា​បាន​ផ្ទុក​លើស​ទម្ងន់​ និង​បន្លំ​ ពន្ធ​មាន​ចំនួន​ដ៏​ច្រើន​ ព្រមទាំង​ប្រើប្រាស់​ រថយន្ដ​យី​ឌុ​ប​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ គ្រឿង​ដែក​ សុទ្ធតែ​ប្រើប្រាស់​ស្លាក​លេខ​ រថយន្ដ​ក្លែងបន្លំ​ ដើម្បី​បំភ័ន្ដ​ភ្នែក​សមត្ថ​ កិច្ច​ និង​មាន​ចេតនា​ទុច្ចរិត​ ក្នុង​មុខរបរ​ រកស៊ី​ប្រណាំងប្រជែង​ពាណិជ្ជកម្ម​ ដោយ​ គ្មាន​ភាព​ស្មោះត្រង់​ ។​

​រថយន្ដ​ដឹក​ដែក​៥​គ្រឿង​ ក្នុង​១​គ្រឿងៗ​ ផ្ទុក​លើស​ទម្ងន់​ជាង​ពាក់កណ្ដាល​ ហើយ​ ការ​ដឹក​ជញ្ជូន​បែប​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ ផ្លូវជាតិ​ រាជរដ្ឋាភិបាល​បាន​ខិតខំ​អភិវឌ្ឍ​ កសាង​ ងាយ​នឹង​ស្រុត​ប្រេះស្រាំ​ ដោយ​ សារ​ក្រុម​ឈ្មួញ​ល្មើសច្បាប់​ទាំងនេះ​ ជាក់​ ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ រថយន្ដ​ដឹក​ដែក​៥​គ្រឿង​ ពិនិត្យ​ឃើញ​ថា​ ចំនួន​៤​គ្រឿង​ ផ្ទុក​លើស​ទម្ងន់​ និង​បន្លំ​*​ពន្ធ​ ក្នុង​នោះ​ រថយន្ដ​ទាំង​៤​គ្រឿង​សុទ្ធតែ​ ផ្ទុក​លើស​ទម្ងន់​ ក្នុង​១​គ្រឿងៗ​ចំនួន​ ២០៧៨០​គីឡូក្រាម​ ប្រភេទ​ដែក​សរសៃ​ និង​មាន​១​គ្រឿង​បាន​ប្រកាស​កាត់​ស្ដុក​គយ​ ត្រឹមត្រូវ​ ប្រភេទ​ដែល​បន្ទះ​ខ្មៅ​ មាន​ ចំនួន​៨៣១២០​គីឡូក្រាម​ ស្មើនឹង​៨៣,​ ១២​តោន​ ។​

​ក្រៅពី​ផ្ទុក​លើស​ទម្ងន់​ រថយន្ដ​ដឹក​ ដែក​របស់​លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ នាយក​ក្រុមហ៊ុន​HENGTY​ CHUNG​ TRADING​ CO.Ltd​ បាន​ប្រើប្រាស់​ រថយន្ដ​៣​គ្រឿង​ បំពាក់​ស្លាក​លេខ​ក្លែង​ ក្នុង​ចេតនា​ទុច្ចរិត​បន្លំ​សមត្ថកិច្ច​ រត់ពន្ធ​ ទំនិញ​ និង​បាន​កាត់ត​ កែ​ទ្រុង​រថយន្ដ​ខុស​ បច្ចេកទេស​ ដើម្បី​ផ្ទុក​លើស​ទម្ងន់​ដឹក​ បាន​ច្រើន​ ប៉ុន្ដែ​ឈ្មួញ​រូប​នេះ​ ពុំ​បាន​គិត​ ដល់​សុវត្ថិភាព​ ចរាចរ​ និង​ផ្លូវថ្នល់​នោះ​ ឡើយ​ ។​

​កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​ ២០១៦​ លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ បាន​ ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ “​លោក​ពិត​ ជា​បាន​ដឹក​លើស​ទម្ងន់​ និង​ខុស​ពន្ធ​ខ្លះ​ ហើយ​ម្យ៉ាងទៀត​ ករណី​ប្ដូរ​ស្លាក​លេខ​ រថយន្ដ​នោះ​គឺជា​រឿង​របស់​កូនចៅ​ *​។​ ដោយឡែក​មាន​រថយន្ដ​មួយ​គ្រឿង​ ដែល​ មិន​ទាន់​ធ្វើ​ស្លាក​លេខ​ យក​ស្លាក​លេខ​សេរី​ ចាស់​មក​ពាក់​ ។​ លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ បាន​បញ្ជាក់​ថា​ ចេះ​តែ​យក​ស្លាក​លេខ​ ពាក់ៗ​ទៅ​ ព្រោះ​ស្រុក​ខ្មែរ​ឱ្យ​តែ​រថយន្ដ​ អត់​ស្លាក​លេខ​ ខាង​នគរបាល​រករឿង​ ហើយ​នរណាៗ​ ក៏​គេ​ធ្វើ​បែប​នេះ​ដែរ​ ។​

​ទោះជា​លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ លើក​ឡើង​បែប​នេះ​ ក៏​ដោយ​ មន្ដ្រី​នគរ​ បាល​យុត្ដិធម៌​បាន​ចាត់វិធានការ​ណ៍​តាម​ ផ្លូវច្បាប់​ រាល់​កំហុស​បច្ចេកទេស​ ការ​ ប្រើ​ស្លាក​លេខ​រថយន្ដ​ក្លែងក្លាយ​ទាំងនេះ​ ។​

​ប្រជាពលរដ្ឋ​ និង​ឈ្មួញ​ ព្រមទាំង​ក្រុម​ ហ៊ុន​រកស៊ី​ស្របច្បាប់​បាន​រិះគន់​ថា​ ភាគ​ ច្រើន​ជន​ដែល​រកស៊ី​ល្មើសច្បាប់​ ឬ​ប្រណាំង​ ប្រជែង​ពាណិជ្ជកម្ម​ គ្មាន​ភាព​ស្មោះត្រង់​ មួ​ួ​យ​ចំនួន​អាង​សែ​ទុ​យ​យោ​ បុណ្យស័ក្ដិ​ តួនាទី​ខ្លួនឯង​ ភ្លេច​គិត​ថា​ កំពុង​តែ​បំពាន​ ច្បាប់​ ការ​រឹត​បន្ដឹង​របស់​រាជរដ្ឋាភិបាល​ ។​ ពួក​គេ​រិះគន់​ទៀត​ថា​ លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ មាន​ឋានៈ​តួនាទី​ជា​មេបញ្ជាការ​ យោធា​វរ​ការពារ​ព្រំដែន​៣០១​ តំបន់​ ប្រតិបត្ដិការ​សឹក​រង​ខេត្ដតាកែវ​ ពី​ត​ជា​ បានដឹង​យ៉ាង​ច្បាស់​ថា​ ខ្លួន​មាន​ភារកិច្ច​ តួនាទី​ចូលរួម​បង្ក្រាប​បទល្មើស​ក្នុង​សង្គម​ ទប់ស្កាត់​ការ​ហូរ​ចូល​ទំនិញគេចពន្ធ​តាម​ ព្រំដែន​ និង​សហការ​ជាមួយ​ស្ថាប័ន​គយ​ ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ ទីបំផុត​លោក​ ស័ក្ដិ​៥​ អេ​ង​ ឃាង​ យក​ឋានៈ​តួនាទី​ បុណ្យ​ សក្ដិ​ទៅ​រកស៊ី​ដឹក​ទំនិញ​បន្លំ​ពន្ធ​ ដឹក​ជញ្ជូន​ ផ្ទុក​លេខ​ទម្ងន់​បំផ្លាញ​ផ្លូវជាតិ​ និង​ប្រឈម​ បង្ក​គ្រោះថ្នាក់​ចរាចរ​ ប៉ះពាល់​អាយុជីវិត​ ប្រជាពលរដ្ឋ​ បំបាត់​ពន្ធ​នាំ​ចូល​របស់​រដ្ឋ​ ដូច្នេះ​គួរតែ​អាជ្ញាធរ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ មាន​វិធានការ​ទប់ស្កាត់​ក្នុង​រឿង​នេះ​ ឬ​ក៏​ មាន​វិធានការ​ណាមួយ​ ឱ្យ​សម​តួនាទី​ របស់​គាត់​ដែល​បាន​ប្រព្រឹត្ដ​ដូច​អំពើ​ខាង​ លើ​ ។​

​លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ នាយក​ ក្រុមហ៊ុន​ HENGTY​ CHUNG​ TRADING​ CO.Ltd​ បាន​ដឹក​ទំនិញ​គ្រឿងសំណង់​ ពី​វៀតណាម​ ឆ្លង​តាម​ច្រក​បាក់ដៃ​ឋិត​ ក្នុងស្រុក​បុរី​ជលសារ​ ខេត្ដតាកែវ​ឆ្ពោះ​ មក​កាន់​រាជធានី​ភ្នំពេញ​ តាម​ផ្លូវជាតិ​ លេខ​២​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​ ក៏​បាន​ពាក់ព័ន្ធ​ជាមួយ​ស្ថាប័ន​គយ​ប្រចាំ​ ខេត្ដតាកែវ​ គយ​ចល័ត​ នគរបាល​សេដ្ឋ​ កិច្ច​ខេត្ដ​ និង​ក្រសួង​ អាជ្ញាធរ​ ទើប​បុគ្គល​ រូប​នេះ​ ហ៊ាន​រកស៊ី​បំពាន​ច្បាប់​មក​ដល់​ ពេល​បច្ចុប្បន្ន​ ។​

​ពាក់ព័ន្ធ​នឹង​ទំនិញគេចពន្ធ​ហូរ​ចូល​ តាម​ច្រក​តាកែវ​ និង​ករណី​ផ្ទុក​លើស​ ទម្ងន់​របស់​ក្រុមហ៊ុន​លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ នគរវត្ដ​មិន​អាច​ទាក់ទង​បាន​ទេពី​ លោក​ ឡាយ​ វណ្ណៈ​ អភិបាល​នៃ​គណៈ​ អភិបាល​ខេត្ដតាកែវ​ ដោយ​ទូរស័ព្ទ​ចូល​ គ្មាន​អ្នក​ទទួល​ ។​ ប៉ុន្ដែ​ប្រភព​ខ្លះ​បាន​ធ្លោយ​ ឱ្យ​ដឹង​ថា​ រាល់​ការ​ដឹក​ជញ្ជូន​របស់​លោក​ ស័ក្ដិ​៥​ អេ​ង​ ឃាង​ នូវ​គ្រឿងសំណង់​គ្រប់​ ប្រភេទ​ ទាំង​បន្លំ​ពន្ធ​ ទាំង​ផ្ទុក​លើស​ទម្ងន់​ សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ ក្នុង​ខេត្ដតាកែវ​ ជា​ពិសេស​លោក​ ឡាយ​ វ​ណ្ណា​រិ​ទ្ធ​ ស្នង​ ការ​រង​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​សេដ្ឋ​ កិច្ច​ ពិតជា​អាច​ជ្រាប​រាល់​សកម្មភាព​ ដឹក​ជញ្ជូន​ និង​តួលេខ​ពិតប្រាកដ​ ប៉ុន្ដែ​គេ​ សង្ស័យ​ថា​ ដើមហេតុ​នៃ​អំពើ​ពុក​រលួយ​ ទើប​ដំណើរការ​បាន​យ៉ាង​រលូន​ ហើយ​ការ​ បង្ក្រាប​របស់​សមត្ថកិច្ច​ និង​ក្រុម​គយ​ ចល័ត​ពិនិត្យ​ឃើញ​ថា​ លោក​ស័ក្ដិ​៥​ អេ​ង​ ឃាង​ រកស៊ី​ល្មើសច្បាប់​ទាំង​ការ​ លួច​បន្លំ​ពន្ធ​នាំ​ចូល​ ផ្ទុក​លើស​ទម្ងន់​ ប្រើ​ ប្រាស់​ស្លាក​លេខ​ក្លែង​ រថយន្ដ​ដឹក​ជញ្ជូន​ ទ្រុង​កែ​ច្នៃ​ខុស​បច្ចេកទេស​យ៉ាង​ពិតប្រាកដ​ ៕​

FullSizeRender

FullSizeRender (1)

FullSizeRender (3)

FullSizeRender (4)

...

ដោយ៖ សុខ​ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print