ខេត្ដតាកែវ៖ លោកសក្ដិ៥ អេង ឃាង មេបញ្ជាការយោធា វរការពារព្រំដែន លេខ៣០១ នៃតំបន់ប្រតិបត្ដិការសឹករង តាកែវ និងជាប្រធានក្រុមហ៊ុន HENGTY CHUNG TRADING CO.Ltd ត្រូវបានគេសង្ស័យថា ជាមេខ្លោងក្នុង មុខរបររកស៊ីដឹកទំនិញ គេចឬបន្លំពន្ធ (គ្រឿងសំណង់) ទ្រង់ទ្រាយធំប្រចាំខេត្ដ តាកែវ ដឹកពីវៀតណាមយកមកចែក ចាយនៅរាជធានីភ្នំពេញ និងមានពាក់ ព័ន្ធជាមួយក្រុមហ៊ុនសំណង់ធំៗរាជធានីភ្នំពេញផងដែរ ។
យ៉ាងតិចរថយន្ដយីឌុបចំនួន៥គ្រឿង របស់លោកស័ក្ដិ៥ អេង ឃាង ត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយក្រុមគយចល័ត , កម្លាំង កងរាជអាវុធហត្ថខេត្ដកណ្ដាល ,តាកែវ បង្ក្រាបចាប់ បន្ទាប់ពីសង្ស័យបន្លំពន្ធនាំ ចូល ផ្ទុកលើសទម្ងន់កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ។
ក្រោយពេលកម្លាំងសមត្ថកិច្ចសហ ការជាមួយគយចល័ត ធ្វើការពិនិត្យឆែក ឆេរទទួលលទ្ធផលថា លោកស័ក្ដិ៥ អេង ឃាង ពិតជាបានផ្ទុកលើសទម្ងន់ និងបន្លំ ពន្ធមានចំនួនដ៏ច្រើន ព្រមទាំងប្រើប្រាស់ រថយន្ដយីឌុបជាមធ្យោបាយដឹកជញ្ជូន គ្រឿងដែក សុទ្ធតែប្រើប្រាស់ស្លាកលេខ រថយន្ដក្លែងបន្លំ ដើម្បីបំភ័ន្ដភ្នែកសមត្ថ កិច្ច និងមានចេតនាទុច្ចរិត ក្នុងមុខរបរ រកស៊ីប្រណាំងប្រជែងពាណិជ្ជកម្ម ដោយ គ្មានភាពស្មោះត្រង់ ។
រថយន្ដដឹកដែក៥គ្រឿង ក្នុង១គ្រឿងៗ ផ្ទុកលើសទម្ងន់ជាងពាក់កណ្ដាល ហើយ ការដឹកជញ្ជូនបែបនេះហើយ ដែលធ្វើឱ្យ ផ្លូវជាតិ រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍ កសាង ងាយនឹងស្រុតប្រេះស្រាំ ដោយ សារក្រុមឈ្មួញល្មើសច្បាប់ទាំងនេះ ជាក់ ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ រថយន្ដដឹកដែក៥គ្រឿង ពិនិត្យឃើញថា ចំនួន៤គ្រឿង ផ្ទុកលើសទម្ងន់ និងបន្លំ*ពន្ធ ក្នុងនោះ រថយន្ដទាំង៤គ្រឿងសុទ្ធតែ ផ្ទុកលើសទម្ងន់ ក្នុង១គ្រឿងៗចំនួន ២០៧៨០គីឡូក្រាម ប្រភេទដែកសរសៃ និងមាន១គ្រឿងបានប្រកាសកាត់ស្ដុកគយ ត្រឹមត្រូវ ប្រភេទដែលបន្ទះខ្មៅ មាន ចំនួន៨៣១២០គីឡូក្រាម ស្មើនឹង៨៣, ១២តោន ។
ក្រៅពីផ្ទុកលើសទម្ងន់ រថយន្ដដឹក ដែករបស់លោកស័ក្ដិ៥ អេង ឃាង នាយកក្រុមហ៊ុនHENGTY CHUNG TRADING CO.Ltd បានប្រើប្រាស់ រថយន្ដ៣គ្រឿង បំពាក់ស្លាកលេខក្លែង ក្នុងចេតនាទុច្ចរិតបន្លំសមត្ថកិច្ច រត់ពន្ធ ទំនិញ និងបានកាត់ត កែទ្រុងរថយន្ដខុស បច្ចេកទេស ដើម្បីផ្ទុកលើសទម្ងន់ដឹក បានច្រើន ប៉ុន្ដែឈ្មួញរូបនេះ ពុំបានគិត ដល់សុវត្ថិភាព ចរាចរ និងផ្លូវថ្នល់នោះ ឡើយ ។
កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៦ លោកស័ក្ដិ៥ អេង ឃាង បាន ប្រាប់នគរវត្ដតាមទូរស័ព្ទថា “លោកពិត ជាបានដឹកលើសទម្ងន់ និងខុសពន្ធខ្លះ ហើយម្យ៉ាងទៀត ករណីប្ដូរស្លាកលេខ រថយន្ដនោះគឺជារឿងរបស់កូនចៅ *។ ដោយឡែកមានរថយន្ដមួយគ្រឿង ដែល មិនទាន់ធ្វើស្លាកលេខ យកស្លាកលេខសេរី ចាស់មកពាក់ ។ លោកស័ក្ដិ៥ អេង ឃាង បានបញ្ជាក់ថា ចេះតែយកស្លាកលេខ ពាក់ៗទៅ ព្រោះស្រុកខ្មែរឱ្យតែរថយន្ដ អត់ស្លាកលេខ ខាងនគរបាលរករឿង ហើយនរណាៗ ក៏គេធ្វើបែបនេះដែរ ។
ទោះជាលោកស័ក្ដិ៥ អេង ឃាង លើកឡើងបែបនេះ ក៏ដោយ មន្ដ្រីនគរ បាលយុត្ដិធម៌បានចាត់វិធានការណ៍តាម ផ្លូវច្បាប់ រាល់កំហុសបច្ចេកទេស ការ ប្រើស្លាកលេខរថយន្ដក្លែងក្លាយទាំងនេះ ។
ប្រជាពលរដ្ឋ និងឈ្មួញ ព្រមទាំងក្រុម ហ៊ុនរកស៊ីស្របច្បាប់បានរិះគន់ថា ភាគ ច្រើនជនដែលរកស៊ីល្មើសច្បាប់ ឬប្រណាំង ប្រជែងពាណិជ្ជកម្ម គ្មានភាពស្មោះត្រង់ មួួយចំនួនអាងសែទុយយោ បុណ្យស័ក្ដិ តួនាទីខ្លួនឯង ភ្លេចគិតថា កំពុងតែបំពាន ច្បាប់ ការរឹតបន្ដឹងរបស់រាជរដ្ឋាភិបាល ។ ពួកគេរិះគន់ទៀតថា លោកស័ក្ដិ៥ អេង ឃាង មានឋានៈតួនាទីជាមេបញ្ជាការ យោធាវរការពារព្រំដែន៣០១ តំបន់ ប្រតិបត្ដិការសឹករងខេត្ដតាកែវ ពីតជា បានដឹងយ៉ាងច្បាស់ថា ខ្លួនមានភារកិច្ច តួនាទីចូលរួមបង្ក្រាបបទល្មើសក្នុងសង្គម ទប់ស្កាត់ការហូរចូលទំនិញគេចពន្ធតាម ព្រំដែន និងសហការជាមួយស្ថាប័នគយ ដើម្បីប្រមូលពន្ធជូនរដ្ឋ ទីបំផុតលោក ស័ក្ដិ៥ អេង ឃាង យកឋានៈតួនាទី បុណ្យ សក្ដិទៅរកស៊ីដឹកទំនិញបន្លំពន្ធ ដឹកជញ្ជូន ផ្ទុកលេខទម្ងន់បំផ្លាញផ្លូវជាតិ និងប្រឈម បង្កគ្រោះថ្នាក់ចរាចរ ប៉ះពាល់អាយុជីវិត ប្រជាពលរដ្ឋ បំបាត់ពន្ធនាំចូលរបស់រដ្ឋ ដូច្នេះគួរតែអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មានវិធានការទប់ស្កាត់ក្នុងរឿងនេះ ឬក៏ មានវិធានការណាមួយ ឱ្យសមតួនាទី របស់គាត់ដែលបានប្រព្រឹត្ដដូចអំពើខាង លើ ។
លោកស័ក្ដិ៥ អេង ឃាង នាយក ក្រុមហ៊ុន HENGTY CHUNG TRADING CO.Ltd បានដឹកទំនិញគ្រឿងសំណង់ ពីវៀតណាម ឆ្លងតាមច្រកបាក់ដៃឋិត ក្នុងស្រុកបុរីជលសារ ខេត្ដតាកែវឆ្ពោះ មកកាន់រាជធានីភ្នំពេញ តាមផ្លូវជាតិ លេខ២ អស់រយៈពេលជាច្រើនឆ្នាំ ហើយ ក៏បានពាក់ព័ន្ធជាមួយស្ថាប័នគយប្រចាំ ខេត្ដតាកែវ គយចល័ត នគរបាលសេដ្ឋ កិច្ចខេត្ដ និងក្រសួង អាជ្ញាធរ ទើបបុគ្គល រូបនេះ ហ៊ានរកស៊ីបំពានច្បាប់មកដល់ ពេលបច្ចុប្បន្ន ។
ពាក់ព័ន្ធនឹងទំនិញគេចពន្ធហូរចូល តាមច្រកតាកែវ និងករណីផ្ទុកលើស ទម្ងន់របស់ក្រុមហ៊ុនលោកស័ក្ដិ៥ អេង ឃាង នគរវត្ដមិនអាចទាក់ទងបានទេពី លោក ឡាយ វណ្ណៈ អភិបាលនៃគណៈ អភិបាលខេត្ដតាកែវ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ។ ប៉ុន្ដែប្រភពខ្លះបានធ្លោយ ឱ្យដឹងថា រាល់ការដឹកជញ្ជូនរបស់លោក ស័ក្ដិ៥ អេង ឃាង នូវគ្រឿងសំណង់គ្រប់ ប្រភេទ ទាំងបន្លំពន្ធ ទាំងផ្ទុកលើសទម្ងន់ សមត្ថកិច្ចជាច្រើនស្ថាប័ន ក្នុងខេត្ដតាកែវ ជាពិសេសលោក ឡាយ វណ្ណារិទ្ធ ស្នង ការរង ទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋ កិច្ច ពិតជាអាចជ្រាបរាល់សកម្មភាព ដឹកជញ្ជូន និងតួលេខពិតប្រាកដ ប៉ុន្ដែគេ សង្ស័យថា ដើមហេតុនៃអំពើពុករលួយ ទើបដំណើរការបានយ៉ាងរលូន ហើយការ បង្ក្រាបរបស់សមត្ថកិច្ច និងក្រុមគយ ចល័តពិនិត្យឃើញថា លោកស័ក្ដិ៥ អេង ឃាង រកស៊ីល្មើសច្បាប់ទាំងការ លួចបន្លំពន្ធនាំចូល ផ្ទុកលើសទម្ងន់ ប្រើ ប្រាស់ស្លាកលេខក្លែង រថយន្ដដឹកជញ្ជូន ទ្រុងកែច្នៃខុសបច្ចេកទេសយ៉ាងពិតប្រាកដ ៕
ដោយ៖ សុខខេមរា