​បំពាក់​មេដាយ​សហ​មេត្រី​អស្សឫទ្ធិ​និង​បណ្ណ​សរសើរ​ជូន​វេជ្ជបណ្ឌិត​អ្នកឯកទេស​កងទ័ព​រំដោះប្រជាជន​ចិន

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ មាន​រៀបចំ​ពិធី​បំពាក់​មេដាយ​ថ្នាក់​សហ​ មេត្រី​ អស្សឫទ្ធិ​ និង​បណ្ណ​សរសើរ​ជូន​វេជ្ជ​ បណ្ឌិត​អ្នកឯកទេស​កងទ័ព​រំដោះប្រជាជន​ ចិន​ ក្រោម​អធិបតីភាព​លោកនាយ​ឧត្ដម​ សេនីយ៍​ ស៊ុំ​​ សំណាង​ អគ្គនាយក​ អគ្គនាយក​ ដ្ឋា​ន​ ភ័ស្ដុភារ​ ហិរញ្ញវត្ថុ​ក្រសួង​ការពារ​ ជាតិ​ ព្រមទាំង​មាន​វត្ដមាន​នាយទាហាន​ បុគ្គលិក​មន្ទីរពេទ្យ​ជា​ច្រើន​រូប​ទៀត​ ។​

IMG_8729

​ដោយឡែក​លោក​វរសេនីយ៍ឯក​ ជូ​ ​ចៀន​មិន​ សាកល​វិទ្យា​ធិ​ការ​រង​កងទ័ព​ទី​២​ កងទ័ព​រំដោះប្រជាជន​ចិន​ ក៏​មាន​វត្ដមាន​ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ។​

​លោក​ឧត្ដមសេនីយ៍ឯក​ វេជ្ជបណ្ឌិត​ លី​ សុវណ្ណ​ អគ្គនាយករង​ អគ្គនាយកដ្ឋាន​ ភ័ស្ដុភារ​-​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​ និង​ជា​នាយក​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ បាន​លើក​ឡើង​ពី​សមិទ្ធផល​នានា​របស់​ មន្ទីរពេទ្យ​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៥​ ដោយ​មាន​ក្រុម​ វេជ្ជបណ្ឌិត​ឯកទេស​មន្ទីរពេទ្យ​ឆាន​ចឹ​ង​ បាន​មក​បំពេញបេសកកម្ម​មនុស្សធម៌​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​បង្ហាត់​ បង្ហាញ​គ្រូពេទ្យ​មុខ​ជំនាញ​ឯកទេស​ដូច​ ជា​ ជំងឺ​បេះដូង​ ,​ ក្រពះ​ពោះវៀន​ ,​ វះកាត់​ ឆ្អឹងខ្នង​ ,​ វះកាត់​ទូទៅ​*,​ វះកាត់​បេះដូង​ ,​ ទ្រូង​ ខួរក្បាល​ និង​ជំនួយការ​ទូទៅ​ ។​ ឆ្នាំ​២០១៥​ ដោយ​មាន​កិច្ច​សហ​ប្រតិបត្ដិ​ ការ​ល្អ​ រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ ទាំង​២​កម្ពុជា​-​ចិន​ មន្ទីរពេទ្យ​ព្រះ​កេតុ​ មាលា​ទទួល​បាន​ម៉ាស៊ីន​ ទំនើបៗ​ ដូច​ជា​ MRIE​ DSA ​ម៉ាស៊ីន​ បំបែក​ក្រួស​ក្នុង​ តម្រង់​នោម​ ,​ ម៉ាស៊ីន​ដាក់​ ថ្នាំ​សណ្ដំ​ ,​ ម៉ាស៊ីន​ដកដង្ហើម​ ,​ ម៉ាស៊ីន​លាង​ ក្រពះ​ ,​ ម៉ាស៊ីន​ Laparoscope​ និង​ម៉ាស៊ីន​ Minimized​ invasivesurgery​ ដែល​មាន​ តម្លៃ​២​លាន​៥​សែន​ដុល្លារ​ ។​

​លោក​វរសេនីយ៍ឯក​ ជូ​ ចៀន​មិ​ង​ បាន​ សម្ដែង​មោទនភាព​ចំពោះ​ចំណង​សាមគ្គី​ ភាព​ មិត្ដភាព​ កិច្ច​សហប្រតិបត្ដិការ​រវាង​ មន្ទីរពេទ្យ​ទាំង​២​ កម្ពុជា​-​ចិន​ ត្រូវ​បាន​ ពង្រឹងពង្រីក​ និង​ចែករំលែក​បទ​ពិសោធន៍​ ការងារ​ ក៏​ដូច​ជា​បង្ហាញ​សិល្បៈ​ វប្បធម៌​ បច្ចេកទេស​ពី​សាកលវិទ្យាល័យ​កងទ័ព​ ទី​២​ ។​ ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ទី​៥​នឹង​មក​ បំពេញភារកិច្ច​ប្រកបដោយ​ឆន្ទៈ​មោះមុត​ក្នុង​បេសកកម្ម​រយៈពេល​មួយ​ឆ្នាំ​នា​ពេល​ ខាង​មុខ​ ដោយ​បង្កើន​ទំហំ​ព្យាបាល​បង្កើន​ ធនធានមនុស្ស​ ឯកទេស​ថ្មីៗ​ លើកកម្ពស់​ សមត្ថភាព​ព្យាបាល​ជូន​យោធិន​របួស​ជំងឺ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ ថែម​ទៀត​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ ស៊ុំ​ សំណាង​ ជំនួស​មុខ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ បាន​ថ្លែងអំណរគុណ​ចំពោះ​បក្ស​ រដ្ឋាភិបាល​ កងទ័ព​រំដោះប្រជាជន​ចិន​និយាយ​រួម​ និង​និយាយ​ដោយឡែក​ក្រុម​វេជ្ជបណ្ឌិត​ ឯកទេស​ទី​៥​ដែល​ត្រូវ​បន្ដ​បេសកកម្ម​ មនុស្សធម៌​ ក្នុង​ការ​ជួយ​សង្គ្រោះ​ព្យាបាល​ អ្នក​របួស​ ជំងឺ​ ក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ជា​មន្ទីរពេទ្យ​កងទ័ព​មានការ​អភិវឌ្ឍ​គ្រប់​ ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ ព្យាបាល​យោធា​របួស​ ជំងឺ​ និង​ប្រជាពលរដ្ឋ​ប្រកបដោយ​កិច្ច​ សហប្រតិបត្ដិការ​ និង​ការ​ទទួលខុសត្រូវ​ ខ្ពស់​ ព្រមទាំង​ផ្ដល់​នូវ​មធ្យោបាយ​សម្ភារ​ ជា​បន្ដបន្ទាប់​ ធ្វើ​ឱ្យ​មន្ទីរពេទ្យ​មួយ​នេះ​មាន​ ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ។​ សព្វ​ ថ្ងៃ​ត្រូវ​បាន​ទទួល​ចំណាត់ថ្នាក់​ប្រសើរ​ក្នុង​ ការ​ព្យាបាល​ អ្នក​របួស​-​ជំងឺ​ ក្នុង​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ ។​ ទាំងនេះ​ដោយសារ​កិច្ច​ សហប្រតិបត្ដិការ​ល្អ​រវាង​ក្រសួង​ការពារ​ ជាតិ​នៃ​ប្រទេស​ទាំង​២​ផង​ដែរ​ ។​

​ក្នុង​ឱកាស​នោះ​ គណៈអធិបតី​ក៏​បាន​ បំពាក់​មេដាយ​ជូន​ដល់​ក្រុម​វេជ្ជបណ្ឌិត​ ជំនាញ​ឯកទេស​ ដែល​មាន​ស្នាដៃ​ក្នុង​ បេសកកម្ម​ អន្ដរជាតិ​ប្រកបដោយ​ស្មារតី​ ទទួលខុសត្រូវ​ខ្ពស់​លើ​វិជ្ជាជីវៈ​របស់​ខ្លួន​ ៕​

IMG_8713

...

ដោយ៖ សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print