មរណភាពរបស់លោក George Floyd ៖ កីឡាកររបស់ក្រុម Liverpool បានលុតជង្គង់នៅកីឡដ្ឋាន Anfield ក្នុងសាររំលែកទុក្ខ

ចែករំលែក៖

កីឡាកររបស់ក្រុមហង្សក្រហម Liverpool បានលុតជង្គង់នៅជុំវិញរង្វង់កណ្តាលនៅឯកីឡដ្ឋាន Anfield របស់ខ្លួន ក្នុងសារនៃការចូលរួមរំលែកទុក្ខ និងអាណិតអាសូរបន្ទាប់ពីមរណភាពរបស់របស់ជនជាតិអាមេរិកស្បែកខ្មៅឈ្មោះ George Floyd ត្រូវប៉ូលីសអាមេរិកសង្កត់ករហូតស្ទះដង្ហើមស្លាប់នៅ Minneapolis រដ្ឋម៉ាសាជូសេដ កាលពីថ្ងៃទី២៥ ឧសភាកន្លងទៅ។

រូបភាពដែលមានកីឡាករហង្សក្រហមចំនួន២៩នាក់បានភ្ជាប់មកជាមួយចំណងជើងថា “”Unity is strength” “យូនីធីគឺជាកម្លាំង” ដោយបានបញ្ជាក់ថា ជនជាតិស្បែកខ្មៅគឺមានសិទ្ធិពេញលេញក្នុងការរស់នៅ ។

ក្រៅពីក្លិបហង្សក្រហមចូលរួមរំលែកទុក្ខនេះកីឡាករមួយរបស់ក្លិបបិសាចក្រហម Manchester United ២រូបគឺ Paul Pogba និង Marcus Rashford បានបញ្ចេញសាររបស់ពួកគេទៅកាន់អ្នកតវ៉ាទូទាំងពិភពលោកប្រឆាំងនឹងការរើសអើងជាតិសាសន៍នេះផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានការតវ៉ាមួយត្រូវបានធ្វើឡើង ពេលនោះមានបុរសម្នាក់ឈ្មោះ George Floyd ជាបុរសស្បែកខ្មៅដែលគ្មានអាវុធបានស្លាប់ បន្ទាប់ពីត្រូវបានរារាំងដោយប៉ូលីសនៅតំបន់ Minneapolis ឈ្មោះ Derek Chauvin ដែលបានយកជង្គង់ទៅសង្កត់ករបស់ George Floyd ផ្ទប់នឹងដីទាំងដៃជាប់ខ្នោះអស់រយៈពេលជិត៩នាទីរហូតថប់ដង្ហើបស្លាប់តែម្តង។ ចាប់តាំងពីពេលនោះមកប៉ូលីសអាមេរិកឈ្មោះ Chauvin ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print