ភ្នំពេញ ៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការស្រាវជ្រាវឃាត់ខ្លូន នារីវ័យក្មេងម្នាក់ រួមនឹងគ្រឿងញៀនចំនួន ១៩១កញ្ចប់តូច កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវរទេះភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីសង្ស័យឈ្មោះលឹម សុភាព អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវរទេះភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ។
លោកវរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់កាសែតនគរវត្តថា ក្នុងប្រតិបត្តការនេះ សមត្ថកិច្ច បានចាប់យកវត្ថុតាងពីជនសង្ស័យរួមមានគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន ១៩១កញ្ចប់តូច កាបូបស្ពាយមួយ និងប្រាក់រៀល ចំនួន១០ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ស ដារ៉ា