បេីកកវគ្កបណ្តុះ បណ្តាល មុខវិជ្ជាឋានលេខា និងការងារសេនាធិការផែនទី វគ្គទី២ ឆ្នាំ២០២០    

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តែងមោទនភាពនិងកោតសរសេីរចំពោះថ្នាក់ ដឹកនាំនាយកដ្ឋាន ភូមិសាស្ត្រ យោធាចារ្យ កម្មសិក្សាការី ទាំងអស់ដែលបានចូលរួមក្នុងពិធីបេីកវគ្កបណ្តុះ បណ្តាល មុខវិជ្ជាឋាលេខា និងការងារសេនាធិការផែនទី វគ្គទី២ ឆ្នាំ២០២០ ប្រកបដោយទឹកមុខរីករាយ ។                                                                      នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត ថ្លែងដូច្នេះក្នុងពិធីបេីកវគ្គបណ្តុះបណ្តាល មុខវិជ្ជា ឋានលេខានិងការងារសេនាធិការនៅសាលាជំនាញ ហ្វឹកហ្វឺន នៅមជ្ឈមមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា ស្ថិតក្នុងភូមិ ព្រះពន្លា សង្កាត់ព្រែកប្រា ខ័ណ្ឌច្បារអំពៅ រាជជានីភ្នំពេញកាលពីថ្ងៃពុធ ១៣ កើតខែជេស្ឋឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។  លោកឧត្តមសេនីយ៍ឯក ទេព ចំរេីន អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ នាយក នាយកដ្ឋានភូមិសាស្រ្ត  បានឱយដឹងថា៖ ចាប់ពីឆ្នាំ ២០១៩ យេីងបានប្រែក្លាយវគ្គបំប៉នរយៈពេលខ្លី ៣ខែ ឱយទៅជាវគ្គបណ្តុះបណ្តាលថ្នាក់បឋម ឋានលេខា រយៈពេល ៩ខែស្មេី២៧០ថ្ងៃ ចាប់ពីថ្ងៃទី៣ខែមិថុនា នេះតទៅក្នុងទិសដៅ អភិវឌ្ឍន៍ធនធានមនុស្សដូចខាងក្រោម៖

១. បណ្តុះបណ្តាលជំនាញ ផែនទីថ្នាក់បឋមក្នុងប្រទេសឆ្លេីយ តបនិងការរីកចម្រេីនរបស់កងយោធពលខេមរភូមិន្ន(ខ.ភ.ម)។

២.លេីកកម្ពស់ សមត្ថភាព នាយទាហាន លេីជំនាញភូមិសាស្រ្ត ផែនទីឱយបានល្អ                                                         ៣.ចេះបច្ចេកទេស ធ្វេីព្រំដែនជាមួយប្រទេសជិតខាង
៤.ចូលរួមក្នុងកម្មវិធីកំណែទម្រង់(ខ.ភ.ម) របស់រាជរដ្ឋាភិបាល   វគ្គសិក្សាមានកម្មសិក្សាការីសរុប ៧០នាក់ មកពី២៦ កងឯកភាព  ។                                                                     បន្ទាប់មកតំណាងកម្មសិក្សាការីម្នាក់ បានឡេីងប្តេជ្ញាចិត្តថានិងខិតខំប្រឹងប្រែងរៀនសូត្រ  ឱយទទួលបានលទ្ធផលល្អនាពេលបញ្ចប់វគ្គផងដែរ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print