ប្រធាន និងជានាយកប្រតិបត្តិរបស់ Formula 1 លោក Carey បានប្រកាសថា ការប្រណាំងរថយន្តនេះអាចនឹងប្រើប្រាស់ទុនបម្រុងប្រសិនបើកីឡាករជាអ្នកបើកបររថយន្តមានតេស្តវិជ្ជមាន ដែលរដូវកាលនឹងចាប់ផ្តើមនៅប្រទេសអូទ្រីសនៅថ្ងៃទី៥ ខែកក្កដា ខាងមុខ ។
ការបើកដំណើរការប្រណាំងរថយន្តដំបូងនៅថ្ងៃទី១៥ ខែមីនាក្នុងប្រទេសអូស្ត្រាលីត្រូវបានលុបចោលបន្ទាប់ពីសមាជិកក្រុម McLaren ម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ១៩មុនពេលចាប់ផ្តើមប្រកួតតែមួយសប្តាហ៍ប៉ុណ្ណោះ ។
ប្រធាន FIA លោក Jean Todt បានប្រាប់ទូរទស្សន៍ Sky Sports កាលពីខែមុនថា វានឹងមិនកើតឡើងនៅពេលនេះទេ។ លោកអះអាងថា បុគ្គលម្នាក់ត្រូវបានគេរកឃើញថាមានការឆ្លងមេរោគវិជ្ជមាននឹងមិននាំឱ្យមានការលុបចោលការប្រណាំងនោះទេ ។ លោកលើកទឹកចិត្តក្រុមឱ្យមាននីតិវិធីជាស្រេច គឺនៅដាច់ពីគេដោយអាចដាក់អ្នកដែលមានសញ្ញាវិជ្ជមានទាំងនោះនៅសណ្ឋាគារ ឬក្នុងផ្ទះបុគ្គលផ្ទាល់។
ក្រុម Formula 1ទាំង១០នាក់មានអ្នកបើកបរពេញម៉ោងចំនួន២នាក់ហើយ ដែលបានទៅធ្វើតេស្តរួចរាល់៕
ដោយ៖ ភិរក្ស