ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយពីអាងស្ដុកទឹកស្អុយទៅជាប្រឡាយបេតុង និងអាចរំដោះទឹកចេញពីគ្រប់តំបន់

ចែករំលែក៖

ភ្នំពេញ៖ ប្រឡាយទឹកស្ទឹងមានជ័យ បាន ប្រែក្លាយពីអាងស្ដុកទឹកស្អុយទៅជាប្រ ឡាយបេតុងស្រស់ស្អាតគ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ។

    នៅលើផេកផ្លូវការបស់សម្ដេចតេជោ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថា អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុងស្រស់ស្អាតគ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់។ ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុងយ៉ាងស្អាត គ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេស នឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌ សែនសុខ ខណៈប្រជាពលរដ្ឋដែលរស់នៅតាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដីសម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅនឹងកន្លែងតែម្តង តាមគោល នយោបាយ ឈ្នះ=ឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

  សម្ដេចតេជោក៏សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស់សមិទ្ធផលដែលបានកសាងនេះ ឱ្យបានគង់វង្សនិងរួមគ្នាធ្វើអនាម័យក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាតនៅតាមទីកន្លែងរស់នៅ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print