Juventus ចង់​ខ្ចី​ជើង Dembeleពីក្លឹប Barcelona

ចែករំលែក៖

ក្លឹបលីកកំពូលអុីតាលី សេះបង្កង់ Juventusកំពុង​ពិភាក្សា​ជាមួយ​ក្លឹប Barcelona ចង់ខ្ចី​ជើង​ខ្សែ​បម្រើ​ប្រយុទ្ធ Ousmane Dembele នៅរដូវក្តៅខាងមុខ ។ នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញថ្ងៃនេះ។

ប្រភព​បន្ត​ថា Juventus កំពុង​សម្លឹង​រក​​ជម្រើស​ប្រយុទ្ធ​បន្ថែម​ទៀត ដោយ​សារ​តែ​ទម្រង់​លេង​ធ្លាក់ចុះ​របស់​កីឡាករ Juan Cuadrado និង​កីឡាករ Federico Bernardeschi ស្ថិត​នៅ​ក្រៅ​ជម្រើស​លោក Maurizio Sarri។ ដូច្នេះហើយទើបចង់ខ្ចីជើងកីឡាករ Dembeleនេះមុនពេលសម្រេចចិត្តទិញផ្តាច់ ឬក៏យ៉ាងណា។

សូមបញ្ជាក់ថា ខ្សែ​បម្រើ​ប្រយុទ្ធ Ousmane Dembele តែងតែ​មាន​បញ្ហា​របួស​ញឹកញាប់ចាប់​តាំង​​ពី​ផ្ទេរ​ពី Borussia Dortmund កាល​ពី​ឆ្នាំ​២០១៧ ក្នុង​​តម្លៃ​ខ្លួន​៩៧​លាន​ផោន ហើយ Barcelona ពេល​នេះ​ក៏​ចង់​លក់​គេ​ចេញ​ដែរ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print