ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៤ទៅ ៥នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូស្តុបពី និងទូរស័ព្ទដៃមួយគ្រឿងពីនារីម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
កាលពីវេលាម៉ោង២និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខថបក្លឹប តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមការរៀបរាប់ពីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបនាងជិះម៉ូតូស្តុបពី ពណ៍ក្រហមស ជិះចេញពីដើរលេងជាមួយនឹងមិត្តភក្ត្រ តាមបណ្តោយផ្លូវលេខ២៧១ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមាន គ្នា៤ទៅ៥នាក់ បានជិះម៉ូតូមិនចាំម៉ាក២គ្រឿងមកគៀរឱ្យឈប់ និងបានដកកាំភ្លើងខ្លីគំរាមបាញ់ រួចយកម៉ូតូនិងទូរស័ព្ទដៃមួយគ្រឿង រួចជិះគេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន ដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យ ៕
ដោយ៖ ភារ៉ា ដង្កោ