ភ្នំពេញ៖ ជនសង្ស័យមាន៦នាក់បានធ្វើសកម្មភាពដេញកាប់ប្រហាប្លន់យកម៉ូតូពីបុរសម្នាក់មិនបានសម្រេចបណ្តាលអោយរងរបួសក្បាលនិងដៃធ្ងន់ធ្ងរហូរឈាមស្រោចពេញខ្លួន និងម្នាក់ទៀតរត់ ។
េហតុការណ៍ នេះកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី ២០ មករា ២០១៦នៅមុខដីឡូត៍ឃ្លាំងមួយកន្លែងគ្មានយីហោ តាមបណ្តោផ្លូវ ២០០៤ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះដែលក្រុមជនសង្ស័យកាប់ប្រហារជាច្រើនដាវនោះមានឈ្មោះចេក ភារុន អាយុ27 មុខរបរជាងសំណង់ ស្នាក់នៅឃុំពញាឫ ស្រុកមុខកំពូល ខេត្តកណ្ដាល ម្នាក់ទៀតដែលរត់រួចមិនស្គាល់ឈ្មោះនោះទេ។
តាមសម្តីរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា មុនពេលកើតហេតុជនរងគ្រោះមានគ្នា២នាក់ជិះម៉ូតូម៉ាក Suzuki Let ១គ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ1FF-9260 តាមផ្លូវ២៧១ លុះជិះមកដល់ផ្លូវ២៧១ ែកង២០០៤ ស្តុប Nokia ហើយគាត់បានបត់មកតាមផ្លូវ២០០៤ ភ្លាមនោះក៏លេខមុខជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូហុងដារសេ១២៥ ២គ្រឿងដេញតាមពីក្រោយប្រកិតគ្នា បានដកដាវចេញមកបំរ៉ុងកាប់មកលើគាត់ តែគាត់បន្ថែមល្បឿនរត់រហូតទៅដល់កន្លែងកើតហេតុ គាត់បានឃើញក្រុមតបណ្តាញខ្សែរកាបអុ៊បទិចហើយគាត់បានជិះម៉ូតូ ចូលបំណងអោយគេជួយ ខណៈឈប់ភ្លាមជនរងគ្រោះបានដកសោរក្រវាត់ចោល ហើយក្រុមជនសង្ស័យបានកាប់មកលើគាត់ជាច្រើនដាវ ចំក្បាលនិងដៃខាងឆ្វេងធ្ងន់ធ្ងរ និងម្នាក់ទៀតដែលជិះមកជាមួយបានរត់ទៅជាមួយក្រុម តបណ្តាញខ្សែរកាបអ៊ុបទិច បាត់ទៅ រហូតក្រុមជនសង្ស័យចេញទៅបាត់ទើបត្រឡប់មកវិញ។ម៉ូតូរបស់ជនរងគ្រោះបាត់បងនោះឡើយដោយសារតែគ្មានសោរចាក់ ព្រោះជនរងគ្រោះបានក្រវាត់ចោលបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចទៅដល់កន្លែងនឹងបានសួរនាំ ហើយអោយជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ចំណែកម៉ូតូត្រូវបានបងប្អូនមកសណ្តោងយកទៅផ្ទះវិញ ចាំព្រឹកចាំទៅដាក់ពាកបណ្តឹងនៅប៉ុស្តិទឹកថ្លា ៕
ដោយ៖ សុខាសែនជ័យ