មនុស្សជាច្រើនមិនអាចទប់ទឹកភ្នែកបាន ក្នុងពិធីបុណ្យសព George Floyd

ចែករំលែក៖

រយៈពេលជាច្រើនថ្ងៃកន្លងមក មានបាតុកម្មគ្រប់ទិសទី គ្រប់រូបភាព ប្រឆាំងនិងការរើសអើងជាតិសាសន៍ ។ នៅពេលនេះពិធីបុណ្យសពរបស់ George Floyd បានប្រារព្ធឡើងជាផ្លូវការហើយ ដោយមានភ្ញៀវអញ្ជើញ ជាមន្ត្រី អ្នកនយោបាយបុគ្គលសំខាន់ៗនៅអាមេរិក។
ពលរដ្ឋដែលបានទៅចូលរួមពិធីបុណ្យសពរបស់ George Floyd នៅថ្ងៃទី៤ខែមិថុនា បានគោរពវិញ្ញាណក្ខន្ធ រយៈពេល៨នាទីនិង៤៦វិនាទី ជាពេលវេលាដែលជងរងគ្រោះត្រូវប៉ូលិសសង្កត់កដល់ស្លាប់។
ពិធីបុណ្យសពលោក George Floyd ត្រូវបានធ្វើឡើងនៅមហាវិទ្យាល័យ North Central ក្នុងទីក្រុង Minnneapolis រដ្ឋ Minnesota អាមេរិក នាថ្ងៃទី៤ខែមិថុនា (ពេលវេលាអាមេរិក)។ លោកអាចារ្យ Al Sharpton បានអំពាវនាវ ដល់គ្រួសារ មន្ត្រីក្នុងតំបន់ អ្នកនយោបាយ និង អ្នកសីល្បៈល្បីៗសន្យាស្វែងរកយុត្តិធម៌ឲ្យ George Floyd។
អ្នកដែលចូលរួមក្នុងពិធីបុណ្យសព បានចំណាយពេល៨ នាទី និង ៤៦វិនាទី គោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែលជាពេលវេលា George Floyd ស្លាប់ដោយសាប៉ូលិស។
សារព័ត៌មាន AP បានដកស្រង់សំដី អាចារ្យ Sharpton បាននិយាយនៅក្នុងពិធីបុណ្យសពនោះថា« មូលហេតុដែលយើងមិនចង់ឲ្យមនុស្សរបស់យើង ត្រូវអ្នកផ្សេងសង្កត់ករហូតដល់ស្លាប់។ នេះជាពេលវេលា ដែលយើងត្រូវក្រោកឈរឡើង ដោយសារតែឈ្មោះ George Floyd ហើយនិយាយថាត្រូវតែជង្គង់ចេញពីករបស់យើង»។
ពិធីបុណ្យ គ្រប់ដណ្តប់ដោយការតក់ស្លត់ ទឹកភ្នែក ។ពិធីនេះមានការចូលរួមពីសមាជិកក្នុងក្រុមគ្រួសារនិង ភ្ញៀវអញ្ជើញតែប៉ុណ្ណោះ ។ ប៉ុន្តែក៏មានពលរដ្ឋ រាប់ពាន់នាក់នៅខាងក្រៅបង្ហាញពីសាមគ្គីភាព ក្នុងការទាមទារយុត្តិធម៌និងបញ្ចប់ការរើសអើងជាតិសាសន៍៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print