នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ប្រគល់ជនជាតិ​វៀតណាម​ ចំនួន​០៦​នាក់​ ​ទៅខាងកម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​

ចែករំលែក៖

​ភ្នំពេញ​៖​ ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ទទួល​ជនជាតិ​វៀតណាម​ ចំនួន​០៦​នាក់​ ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ពី​បទ​គ្មាន​លិខិតឆ្លងដែន​ និង​គ្មាន​ឯកសារ​ស្នាក់​នៅ​ កាលពី​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៩​នឹង​៣០​នាទី​ ។

​នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី លោក​វរសេនីយ៍ឯក​ ជា​ ចិ​ត្រា​​ បាន​ឲ្យ​ដឹង​ថា​៖ កាលពី​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២០​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ទួល​ព​ន្សាំ​ង​ សង្កាត់​ព​ន្សាំ​ង​ ខណ្ឌ​ព្រែក​ព្នៅ​ ជា​លទ្ធផល​ពិនិត្យ​ឃើញ​ជនជាតិ​វៀតណាម​ ចំនួន​០៦​នាក់​ប្រុស​ គ្មាន​ឯកសារ​ស្នាក់​នៅ​ និង​គ្មាន​លិខិតឆ្លងដែន​ ហើយ​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ដើម្បី​អនុវត្ត​នីតិវិធី​។​

​សូមបញ្ជាក់ថា៖ ជនជាតិ​វៀតណាម​ទាំង​៦​នាក់​នោះ​រួម​មាន​១.​ឈ្មោះ​ DANG​ VAN​ DAN​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​វៀតណាម​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១០.០២.២០២០​ តាម​ច្រករបៀង​ពី​វៀតណាម​ មក​កម្ពុជា​,​ ២.​ឈ្មោះ​ NGUYEN​ BA​ DONG​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​វៀតណាម​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២២.០២.២០២០​ តាម​ច្រករបៀង​ពី​វៀតណាម​ មក​កម្ពុជា​,​ ៣.​ឈ្មោះ​ HOANG​ VAN​ VING​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​វៀតណាម​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៩.០២.២០២០​ តាម​ច្រករបៀង​ពី​វៀតណាម​ មក​កម្ពុជា​,៤.​ឈ្មោះ​ LANG​ VAN​ PHUC​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​វៀតណាម​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៨.០២.២០២០​ តាម​ច្រករបៀង​ពី​វៀតណាម​ មក​កម្ពុជា​,៥.​ឈ្មោះ​ NGUYEN​ VAN​ THANG​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​វៀតណាម​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៦.០២.២០២០​ តាម​ច្រករបៀង​ពី​វៀតណាម​ មក​កម្ពុជា​,​ ៦.​ឈ្មោះ​ NGUYEN​ BA​ TAM​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​វៀតណាម​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៤.០១.២០២០​ តាម​ច្រករបៀង​ពី​វៀតណាម​ មក​កម្ពុជា​។​ ​នៅ​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២០​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ បាន​បញ្ជូន​ជន​ខាងលើ​ទៅ​ពិន​ត្យ​សុខភាព​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ រក​មេរោគ​កូ​វី​ដ​ ជា​លទ្ធផល​អវិជ្ជមាន​។​
សមត្ថកិច្ចបន្តថា៖ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២០​ ដោយ​បានការ​អនុញ្ញាតិ​ពី​​ លោកឧត្ដមសេនីយ៍ឯក​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បាន​បញ្ជា​អោយ​កម្លាំង​ការិយាល័យ​បញ្ជូន​ជនជាតិ​វៀតណាម​ខាងលើ​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ។
មួយរយៈនេះទោះ ជាកម្ពុជាកំពុងទប់ស្កាត់ ការរីករាលនៃជម្ងឺកូវីដ១៩ក៏ដោយ ក៏ការអនុវត្តពិនិត្យជនអន្តោប្រវេសន៍នៅបន្តអនុវត្ត បើស្នាក់នៅគ្មានលិខិតស្នាមស្របច្បាប់៕

ដោយ៖ សហការី

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print