ជៀសឱ្យឆ្ងាយពីគ្រឿងញៀន..ថ្ងៃនេះសមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​៨២​នាក់ រឹបអូស​សារធាតុ​ញៀន ៣៦,៤១​ក្រាម និង​៦៤​កញ្ចប់​

ចែករំលែក៖

ភ្នំពេញ៖ សូមជនរួមជាតិ មេត្តាជៀសអោយផុតពីគ្រឿងញៀន ខណៈធ្វើឱ្យប៉ះពាល់សុខភាព បង្ហាញទ្រព្យសម្បត្តិ ខូចអនាគត ហើយ លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ថ្ងៃនេះ ៖ ឃាត់ខ្លួន​ជនសង្ស័យ​៨២​នាក់ រឹបអូស​សារធាតុ​ញៀន ៣៦,៤១​ក្រាម និង​៦៤​កញ្ចប់​។

សូមបញ្ជាក់ថា៖ ជនសង្ស័យ​ចំនួន​៨២​នាក់​(​ស្រី​៣​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៤៨​ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​០៥ ខែមិថុនា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៨២​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៥០​នាក់ និង​ប្រើប្រាស់ ៣២​នាក់ ។​

សមត្ថកិច្ចបានអោយដឹងថា៖ ​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​០៥ ខែមិថុនា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៣៦,០៧​ក្រាម​ក្រាម និង​៦៤​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(wy)=០,៣៤​ក្រាម​៖
លទ្ធផល​ខាងលើ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប ៖ នគរបាល : ១០​អង្គភាព​
១ / មន្ទីរ​៖ ជួញដូរ ៧​ករណី ឃាត់ ១០​នាក់ ប្រើប្រាស់ ៥​ករណី ឃាត់ ៨​នាក់ ចាប់យក​Ice ២,៥១​ក្រាម​។​

២ / បន្ទាយមានជ័យ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៦​នាក់ ចាប់យក​Ice ១,១៩​ក្រាម​។​

៣ / បាត​ដំបង​៖ ជួញដូរ ៣​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៥,៧៧​ក្រាម និង​Wy ០,៣៤​ក្រាម​។​

៤ / កំពង់ឆ្នាំង​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៨​កញ្ចប់​តូច​។​

៥ / កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៧៧​ក្រាម​។​

៦ / កណ្ដាល​៖ ជួញដូរ ៤​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ២,៨២​ក្រាម​។​

៧ / សៀមរាប​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១៦,០​ក្រាម​។​

៨ / ស្វាយរៀង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៤​នាក់​។​

៩ / ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១១​កញ្ចប់​តូច​។​

១០ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៦​ករណី ឃាត់ ១១​នាក់ ប្រើប្រាស់ ៦​ករណី ឃាត់ ១២​នាក់ ចាប់យក​Ice ៦​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ : ៣​អង្គភាព​
១ / ព្រៃវែង​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៤,៩៤​ក្រាម​។​

២ / ព្រះសីហនុ​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ២,០៧​ក្រាម​។​

៣ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ២​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៣៩​កញ្ចប់​តូច ៕ដោយ៖ សហការី

...


​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print