នាំចៅទៅស្រោចទឹកត្រកួនទុកចៅចោលភ្លេងខ្លួនធ្លាក់លង់ទឹកថ្លុកស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយមានជីវភាពក្រីក្រហើយកូនជាប់រវល់ធ្វើការផងនោះជីដូចក៏បាននាំចៅស្រីទៅស្រោចទឹកត្រកួនហើយជីដូនភ្លេចខ្លួនចៅតូចបានដើរធ្លាក់ទឹកថ្លុកស្លាប់កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅក្នុងថ្លុកទឹកក្រោយភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

IMG-20160121-WA0011

នគរបាលបាននិយាយអោយដឹងថា ក្មេងស្រីតូចមានឈ្មោះ ឃឿន វីរអូនណែម អាយុ៨ខែ រស់នៅជាមួយម្តាយ និងជីដូននៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជីដូនមានឈ្មោះ អែម សំអូន អាយុ៤៥ឆ្នាំ មុខរបរដាំបន្លែ រស់នៅក្នុងភូមិកើតហេតុខាងលើ។

នគរបាលបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុម្តាយក្មេងស្រីរងគ្រោះបានទៅធ្វើការងារបាត់ទុកកូនអោយនៅជាមួយជីដូនហើយជីដូនក៏បានយកចៅស្រីតូចនោះទៅតាមនៅកន្លែងស្រោចទឹកត្រកួនដោយដាក់ចៅស្រីតូចអោយនៅអង្គុយក្បែរទឹកថ្លុកមួយកន្លែងក្បែរដាំបន្លែនោះ ដោយជីដូនជាប់រវល់តែរែកទឹកស្រោចត្រកួនស្រាប់តែចៅស្រីតូចបានដើរចុះក្នុងទឹកថ្លុកស្លាប់បាត់ទៅ។

ប្រភពបានបន្តថា ពេលដែលស្រោចទឹករួចក៏នឹកឃើញចៅស្រីតូចក៏រកមើលមិនឃើញនៅក្បែរថ្លុកនោះក៏ចុះរាវរកឃើញចៅស្រីឈ្លក់ទឹកស្លាប់បាត់ទៅហើយ រួចហើយបានរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន។ រួចនគរបាលប្រគល់សពអោយយកទៅធ្វើបុណ្យ៕

...

ដោយ​៖ សេនា ស័ក្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print