ផ្ទុកទំនិញមិនមើលមាឌ ផ្ទុះកង់សំណាងល្អបានបង្កាន់ដៃស្ពានទប់ សូមសមត្ថកិច្ចមានវិធានការផងទាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖  រថយន្ដ ISUSU មួយគ្រឿងផ្ទុកទំនិញលើចំណុះបានផ្ទុះកង់រ៉េចង្កូតពេញផ្លូវក៏ជ្រុលទៅបុកបង្កាន់ស្ពានបង្កការស្ទះចរាចរណ៍លើផ្លូវសាធារណៈ ហើយករណីនេះក៏មានការរិះគន់មជ្ឈដ្ឋានផងដែរថា នេះដោយសារតែការធូរលុងពីមន្ត្រីទទួលប្រយោជន៍។

IMG-20160121-WA0004

ហេតុការណ៍បង្កផលប៉ះពាល់លើទីសាធារណៈខាងលើ កើតឡើងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះតែម្ដងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចណុចកណ្ដាលស្ពានចាន់ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់។

ប្រភពនានានៅកន្លែងនិយាយថា រថយន្តដែលគេឃើញផ្ទុះកង់មុខផ្នែកខាងស្ដាំហើយរ៉េចង្កូតពេញផ្លូវរួចមកបុកបង្កាន់ដៃស្ពានគៀបជាប់ទៅមុខលែងរួចនោះម៉ាក ISUSU ពណ៌ខ្មៅ​ ពាក់ស្លាកលេខ បាត់ដំបង 2A-1279 ធ្វើក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើស្រាប់តែផ្ទុះកង់រ៉េចង្កូតរាយទៅបុកគៀបជាប់បង្កាន់ដៃស្ពានថ្ម កុំអីមិនដឹងក្រ​ឡាប់​ប៉ុន្មានត្រឡប់នោះឡើយ។

ប្រភពបន្តថា ទោះជាយ៉ាងនេះក្តីក៏បានបង្កាន់ដៃស្ពានជួយដែរមិនមានអ្នករងរបួសនោះទេ គ្រាន់តែគេមើលទៅវាទាស់ភ្នែកខណៈរថយន្តបង្កហៅរថយន្តចំនួន ២គ្រឿងមកសាងអីវ៉ាន់ពាសពេញផ្លូវជាតិលេខ៥ បង្កការកកស្ទះចរាចរណ៍ គ្មានសមត្ថកិច្ចណានឹកឃើញមកជួយសំរួលនោះឡើយ។

ប្រភពបន្តទៀតថា ករណីរថយន្តដឹកលើសទម្ងន់ទូរទាំងខេត្តពោធិ៍សាត់ មិនទាន់ឃើញមានវិធានការក្តៅពីជំនាញនៅឡើយទេ ឃើញតែផ្លុំកញ្ចែឲ្យរថយន្តឈប់ហើយមានអ្នកបើកទ្វារចុះដើរសំដៅមកតុមេនគរបាលត្រឡប់ចូលរថយន្តបើកទៅបាត់ ចំណែកមេធំក្តាប់រួមទទួលបន្ទុកសណ្តាប់ធ្នាប់មិនខ្វល់អ្វីទាំងអស់ឲ្យតែបានលុយចប់សព្វគ្រប់ បញ្ហានេះហើយដែលកន្លងមកមានករណីគ្រោះថ្នាក់ចរាចរណ៍កើត ឡើងមិនឈប់ឈរនោះ។

ករណីខាងលើនេះ មានសម្លេងច្រើនលើសលប់សំណូមពរសុំឩមត្តសេនីយ៍អគ្គស្នងការនគរបាលជាតិ មានវិធានការយកថ្នាក់ក្រោមផង ពុំដូច្នេះទេភ្លេចភ្លាំងការងារអស់ជាក់ជាមិនខាន៕

IMG-20160121-WA0003

IMG-20160121-WA0002

IMG-20160121-WA0001

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print