លទ្ធផលនៃការធ្វើតេស្តជុំចុងក្រោយលើមនុស្ស1,195នាក់នៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស ពុំបានបង្ហាញថាមានករណីវិជ្ជមានវីរុសកូរូណានោះឡើយ។
ការធ្វើតេសជុំទី៦ដែលបានចាប់ផ្តើមនៅថ្ងៃទី៥និង៦មិថុនាលើកីឡាករបាល់ទាត់និងបុគ្គលិកបាល់ទាត់បង្ហាញនូវលទ្ធផលល្អខណៈការធ្វើតេស្តលើកមុនលើមនុស្ស6,274នាក់រកឃើញមានវិជ្ជមាន១៣ករណី។
ការប្រកួតបាល់ទាត់អង់គ្លេស Premier Leagueដែលបានផ្អាកតាំងពីថ្ងៃទី១៣មីនាមក គ្រោងនឹងបន្តការប្រកួតវិញដោយពុំមានទទួលអ្នកចូលទស្សនានៅក្នុងកីឡាដ្ឋាន នៅថ្ងៃទី១៧ខែមិថុនានេះវិញហើយ។
ក្រុមហង្សក្រហម Liverpool កំពុងតែឈរកំពូលតារាងដោយនាំមុខគេ២៥ពិន្ទុចំណែកក្រុម Bournemouth, Aston Villa និង Norwich City កំពុងស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោល៕
...
ដោយ៖ ភិរក្ស