ឯកឧត្ដម ប៉ា សុជាតិវង្ស៖ អំពាវនាវឲ្យប្រជាពលរដ្ឋដែលមានដីនៅតំបន់បឹងជើងឯក ត្រូវយកឯកសារមកផ្ទៀងផ្ទាត់ជាមួយគណៈកម្មការ សុរិយោដីខណ្ឌមានជ័យ ចាប់ពីថ្ងៃស្អែកតទៅរយៈពេល២០ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ អភិបាល រាជធានីភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្ដម ប៉ាសុជាតិវង្ស បានរៀបចំពិធីប្រកាសផ្សព្វផ្សាយគោលការណ៍អភិវឌ្ឍន៍តំបន់បឹងជើងឯក ជូនប្រជាពលរដ្ឋមានដីនៅតំបន់នោះឲ្យ បានជ្រួតជ្រាប និងយល់ពីគោលបំណងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ។ ​​​

ឯកឧត្ដម ប៉ា សុជាតិវង្ស បានបញ្ជាក់នៅក្នុងពិធីផ្សាព្វផ្សាយនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦នេះថា រាជរដ្ឋាភិបាលបានសម្រេចឲ្យអាជ្ញាធរ រៀបចំតំបន់អភិវឌ្ឍន៍អោយក្លាយជាតំបន់មួយដែលមានរបៀបរៀបរយ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អាជ្ញាធររាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីនៅតំបន់បឹងជើងឯកយកឯកសារកាន់កាប់ដីរបស់ខ្លួន មកប្រគល់ឲ្យគណៈកម្មការចាប់ពីថ្ងៃស្អែកតទៅ រហូតដល់រយៈពេល ២០ថ្ងៃ ។

ឯកឧត្ដមបានបន្តថា តំបន់អភិវឌ្ឍន៍នេះមានផ្ទៃដីសរុប ២៥៧២ហិចតា ដោយប្រជាពលរដ្ឋត្រូវចូលរួមបដិភាគដីរបស់ខ្លួនចំនួន ៣៥% និងថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធលើដីរបស់ខ្លួន។ បន្ទាប់ពីប្រជាពលរដ្ឋយល់ព្រមផ្តល់នូវបដិភាគដីរបស់ខ្លួន៣៥%រួចហើយនោះ ទំហំដីដែលនៅសល់ គឺអាជ្ងាធរនឹងចេញប័ណ្ណកម្មសិទ្ធិជូនតែម្តង ។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា បដិភាគ៣៥%នេះ គឺមិនមែនធ្លាក់មកជាកម្មសិទ្ធិរបស់អាជ្ងាធររាជធានីភ្នំពេញជាអ្នកកាន់កាប់ និងទទួលផលនោះទេ គឺបដិភាគ៣៥%នោះទុកសម្រាប់កសាងផ្លូវថ្នល់រហូតដល់៦១ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដោយស្របទៅតាមការវិនិច្ឆ័យរបស់គណៈកម្មការ ។

ឯកឧត្ដម ប៉ា សុជាតិវង្ស ក៍បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីនៅតំបន់នេះ យកឯកសារកាន់កាប់ដីរបស់ខ្លួន មកប្រគល់ឲ្យគណៈកម្មការទទួលឯកសារ ដែលរង់ចាំទទួលនៅទីស្នាក់ការក្រុមហ៊ុនING ចាក់អង្រែ ចាប់ពីថ្ងៃស្អែកតទៅ រហូតដល់រយៈពេល ២០ថ្ងៃ ដើម្បីអាជ្ញាធរ មានគម្រោងចាប់ដំណើរការធ្វើមន្ទីរពេទ្យ សាលារៀន និងប្រព័ន្ធលូ ផ្លូវ ជាដើម ។

សូមបញ្ជាក់ថា បន្ទាប់ពីពិធីផ្សព្វផ្សាយនោះចប់ប្រជាពលរដ្ឋមានការសប្បាយរីករាយជាខ្លាំងជាមួយគម្រោងនេះ ដោយមិនជំទាស់អ្វីទាំងអស់ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print