ភ្នំពេញ៖ យុវជនមួយក្រុមចេញពីផឹកស៊ី ត្រូវជនសង្ស័យមួយក្រុមទៀតដេញវាយធ្វើអោយជនរងគ្រោះភ័យរត់ចោលម៉ូតូ៣គ្រឿង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីកែងផ្លូវ២០០៤ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវជនដៃដល់វាយម៉ូតូរងការខូចខាតយ៉ាងដំណំ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ៥គ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ ខណៈពេលទៅដល់ចំណុចកើតហេតុក៏ត្រូវជនមិនស្គាល់មុខមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក ប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានដេញវាយនិងគប់ទៅលើជនរងគ្រោះធ្វើឲ្យភ័យ រត់ចោលម៉ូតូ៣គ្រឿងម៉ាក MSX ពណ៌សលាយខ្មៅ វាយខ្ទេចស្លាក់លេខនិងម៉ូតូនិច ពណ៌ស២គ្រឿង ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ1CW-2797 និង១គ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ1CG-5093នៅកន្លែងកើតហេតុ ត្រូវជនដៃដល់វាយខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសទេ សង្ស័យជារឿងគំនុំ ។
តាមការៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុពួកគេបាននាំគ្នាទៅច្រៀងនៅផ្លូវ២០០៤ បន្ទាប់ពីច្រៀងចប់់ក៏នាំគ្នាទៅរកកន្លែងញាុំបង្អែមខណៈទៅជិតដល់ស្រាប់តែលិចមុខជនសង្ស័យដេញកាប់តែម្តងដោយមិនដឹងមូលហេតុ។ ជនងគ្រោះបានបញ្ជាក់ថា ពួកគេមិនដែលស្គាល់ និងធ្លាប់មានរឿងអ្វីជាមួយពួកគេនោះទេ ។
ក្រោយពេលកើតហេតុជនដៃដល់នាំគ្នាគេចខ្លួនអស់ទើបជនរងគ្រោះត្រឡប់មកយកម៉ូតូវិញហើយទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍កាកាបឲ្យជួយអន្តរាគមន៍ ៕
...
ដោយ៖ សុខាសែនជ័យ