The​ Penthouse​ Residence​ ជា​ខុន​ដូ​ លំដាប់ថ្នាក់​ពិភពលោក​ ផ្កាយ​៥​ ដំបូង​គេ​នៅ​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញ​៖​ The​ Penthouse​ Residence​ ជា​ខុន​ដូ​ លំដាប់ថ្នាក់​ពិភពលោក​ ដែល​គ្រោង​ចំណាយ​ក្នុង​ការ​សាងសង់​ ចំនួន​ប្រមាណ​៣៥​លាន​ដុល្លារ​ នឹង​លេច​រូបរាង​ឡើង​ នៅ​ខាង​មុខ​ផ្សារ​ទំនើប​ អ៊ី​អន​ និង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ មាន​៣៦​ជាន់​ និង​៤៥៨​ យូ​នី​ត​។​ ទន្ទឹម​នឹង​ស្ថិរភាព​នយោបាយ​ កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ វិនិយោគិន​ បាន​បោះទុន​លើ​វិស័យ​ខុន​ដូ​ប្រណិតៗ​របស់​ខ្លួន​ នៅ​រាជធានី​ភ្នំពេញ​។​ ខុន​ដូ​ នេះ​មាន​ទីតាំង​ នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស​ ស្ថិត​នៅ​អាគារ​៨៣​បេ​។​

abc (3)

​លោក​ឧកញ៉ា​ លី​ ហុង​ អគ្គនាយក​ ក្រុមហ៊ុន​ The​ Penthouse​ Residence​ បាន​ថ្លែង​អោយ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ ខែមករា​ថា​ គម្រោង​នេះ​ ចំណាយ​ទឹកប្រាក់​ក្នុង​ការ​សាងសង់​ ប្រមាណ​ជា​៣៥​លាន​ដុល្លារ​ ស្ថិត​នៅ​លើ​ផ្ទៃដី​ ២​ពាន់​ម៉ែត្រការ៉េ​ មានកំ​ពស់​ចំនួន​ ៣៦​ជាន់​ ។​ ចំពោះ​តំលៃ​ គឺ​ចាប់ពី​៧​ម៉ឺន​ដុល្លារ​ រហូត​ដល់​ជា​៨០​ម៉ឺន​ដុល្លារ​។​

​លោក​ឧកញ៉ា​ លី​ ហុង​ បន្ត​ថា​ The​ Penthouse​ Residence​ ជា​ខុន​ដូ​លំដាប់​ផ្កាយ​៥​ ដំបូង​បំផុត​នៅ​កម្ពុជា​ ដែល​មា​នទី​តាំងនៅ​ខាង​មុខ​ផ្សារ​ទំនើប​ អ៊ី​អន​ និង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។​ The​ Penthouse​ Residence​ មាន​សាលារៀន​ មន្ទីរពេទ្យ​ ស្ថានទូត​ អាគារ​ពាណិជ្ជកម្ម​ជា​ច្រើន​ និង​ជា​កន្លែង​ប្រកបដោយ​ផា​សុខភាព​ ក្នុង​ការ​រស់នៅ​។​ អាគារ​ទាំងមូល​បំពាក់​ដោយ​កញ្ចក់​ថ្លា​ អាច​អោយ​លោក​អ្នក​ទស្នា​ទេសភាព​ទីក្រុង​ភ្នំពេញ​ ទាំងស្រុង​ ដូច​ជា​ ព្រះ​បរមរាជវាំង​ ទន្លេមេគង្គ​ ទន្លេចតុមុខ​ ជាដើម​។​

​លោក​ឧកញ៉ា​ បន្ថែម​ថា​ The​ Penthouse​ Residence​ មានកំ​ពស់​ចំនួន​ ៣៦​ជាន់​ មាន​អាង​ហែល​ទឹក​ កន្លែង​ហាត់ប្រាណ​ សូ​ណា​ ស្កា​យ​បារ​ និង​សន្តិសុខ​២៤​ម៉ោង​។​ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​ គឺ​មាន​ភោ​ជនី​ដ្ឋា​ន​វិល​ដំបូង​នៅ​កម្ពុជា​ ដោយ​ផ្តល់​ជូន​អតិថិជន​ទស្សនា​នូវ​ទេសភាព​ បាន​ ៣៦០​ ដឺ​ក្រេ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​អាច​វិល​បាន​មួយ​ជុំ​ ក្នុង​រយៈពេល​មួយ​ម៉ោង​។​

​លោក​បញ្ជាក់​ទៀត​ថា​ អតិថិជន​ដែល​បា​កក់​ ឬ​ ជាវ​ មាន​សិទ្ធិ​ស្របច្បាប់​ និង​អាច​ចូល​ទៅ​រស់នៅ​ក្នុង​គេហដ្ឋាន​ថ្មី​របស់​ពួក​គាត់​បាន​ ចាប់ពី​ឆ្នាំ​២០១៨ ។

​សូម​បញ្ជាក់​ផង​ដែរ​ The​ Penthouse​ Residence​ ដាក់​លក់​នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ រួម​ជាមួយនឹង​ការ​ ចាប់​រង្វាន់​ ដល់​អតិថិជន​ ដែល​បាន​ចូលរួម​កក់​ និង​ជាវ​ ដោយ​ប្រាក់​កក់​ដំបូង​ត្រឹមតែ​១០០០​ដុល្លារ​តែ​ប៉ុណ្ណោះ​ សម្រាប់​ព័ត៌មាន​លំអិត​សូម​ទូរស័ព្ទ​មក​លេខ​ 085​ 570​ 570​ /​ 023​ 210​ 666​ ។ The​ PenthouseResidence​ នឹង​ប្រារព្ធ​ពិធី​ដាក់​ចេញ​នូវ​គម្រោង​សាងសង់​នា​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល​ភ្នំពេញ​ ភូ​គី​ត្រា​។​

​សម្រាប់​ភ្ញៀវ​កិត្តិយស​ដែល​ចូលរួម​ នឹង​មានការ​ចាប់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ រូ​ម​មាន​ដូច​ជា​ បន្ទប់​ Condo​ មួយ​បន្ទប់​ iPhone​ 6s​ Plus​ ចំនួន​៣​រង្វាន់​ iPad​ air3​ ចំនួន​៣​រង្វាន់​ សម្រាប់​ អ្នក​ដែល​បាន់​កក់​ រឺ​ទិញ​។​ ចំណែក​អ្នកចូលរួម​ទូទៅ​ ក៏​នឹង​មានការ​ចាប់​រង្វាន់​ ដែ​មាន​ដូច​ជា​ iPhone​ 6s​ Plus ​ចំនួន​ ៣​រង្វាន់​ និង​ iPad​ Air3​ ចំនួន​៣​រង្វាន់​ផង​ដែរ​ ៕​

abc (1)

abc

abc (4)

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print