នគរបាលឃាត់ខ្លួនបាន២នាក់មុខសញ្ញាគាស់ផ្ទះ ស្រាវជ្រាវឈានដល់ចាប់បានមេជួញដូរគ្រឿងញៀនម្នាក់ទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាគាស់ទ្វារលួចយកកុំព្យួរទ័រ និងទូរស័ព្ទត្រូវបាននគរបាលស្រុកសំរោងទងបានចាប់ខ្លួនបានខណៈដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់បន្ទប់ប្រុងលួចកុំព្យូទ័រហើយត្រូវម្ចាស់ឃើញទាន់ព័ទ្ធចាប់ប្រគល់អោយនគរបាល កាលពីវេលាម៉ោង១១យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

IMG-20160121-WA0005

ប្រភពពីនគរបាលបាននិយាយអោយដឹងថា ក្រុមជនសង្ស័យជាមុខសញ្ញាដែលឃាត់ខ្លួនមានទី១ឈ្មោះវ៉េត សាវុធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិពោធិ៍ ឃុំវល្លិស ស្រុកសំរោងទង ទី២ឈ្មោះ សុខ មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលបាននិយាយបន្តអោយដឹងទៀតថា នៅមុនពេលកើតហេតុក្រុមជនសង្ស័យបាននាំគ្នាទៅគាស់ទ្វារបន្ទប់សាលាបឋមសិក្សាចំបក់ រួចហេីយបានយកកុំព្យូទ័ររបស់ឈ្មោះសាត ចាន់ធឿន ភេទប្រុសអាយុ៣៦ឆ្នាំ តែត្រូវម្ចាស់ដឹងទាន់ ក៏ចាប់ឃាត់ខ្លួនប្រគល់ទៅអោយនគរបាល។

បន្ទាប់ពីចាប់ឃាត់ខ្លួនបានហើយនគរបាលបានធ្វើការសាកសួរក្រុមជនសង្ស័យហើយជនទាំងពីរខាងលេីបានឆ្លេីយសារភាពថា កាលពីថ្ងៃទី៥ខែមករាឆ្នាំ២០១៦ វេលាម៉ោង២០យប់ខ្លួនបានលួចគាស់ផ្ទះយកទូរស័ព្ទដៃរបស់ឈ្មោះចាន់ គ្រឹៈស្នា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិចំបក់ បានប្រមាណជា៤០គ្រឿង ចំពោះទូរស័ព្ទដែលខ្លួនលួចបាននោះយកទៅដូរគ្រឿងញៀនមកប្រើប្រាស់។

លុះដល់ថ្ងៃទី២១ខែមករាឆ្នាំ២០១៦ វេលាម៉ោង៩និង៤០នាទី ត្រូវបាននគរបាលស្រុកសំរោងទងបានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យគ្រឿងញៀន ឃាត់បានម្នាក់ទៀតឈ្មោះអ៊ុន រាសី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរលាំងសង្កែរ សង្កាត់សុព័រទេព ជាអ្នកលក់គ្រឿងញៀនដែលមុខសញ្ញា២នាក់ខាងលើយកទូរស័ព្ទដែលលួចបានទៅដូរនឹងគ្រឿងញៀនយកមកប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំបញ្ចូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

IMG-20160121-WA0031

IMG-20160121-WA0004 (1)

...

ដោយ៖ សេនា សក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print