​កម្លាំង​ប៉ុស្ដិ៍​នគរបាល​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន​យុវជន​២​នាក់​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​២​ករណី​

ចែករំលែក៖

​ភ្នំពេញ៖​ យុវជន​២​នាក់​ត្រូវ​បាន​ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន​ក្រោយ​ពី​យុវជន​ទាំង​២​នាក់​នេះ​ប្រើ​ពូថៅ​និង​ញញួរ​វាយ​និង​កាប់​លើ​ជន​ រង​គ្រោះ​ឱ្យ​របួសធ្ងន់​។​ សមត្ថកិច្ច​បានឱ្យ​ ដឹង​ថា​ករណី​ទី​១​កើតឡើង​កាលពី​វេលា​ ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​បុរី​ជីប​ ម៉ុង​ ផ្លូវ​លេខ​១៩២៨​ ភូមិ​បាយាប​ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

ses

​ករណី​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ប៊ុ​ន​ និ​ត​ ភេទ​ ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ជា​ជាងសំណង់​ ស្នាក់​នៅ​ក្នុង​បុរី​ជីប​ម៉ុង​ ។​ ចំណែក​ជន​រង​ គ្រោះ​មានឈ្មោះ​ សេង​ សន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ សំណង់​ ស្នាក់​នៅ​ក្នុង​បុរី​ជីប​ម៉ុង​ជាមួយ​ ជនសង្ស័យ​បាន​រង​របួស​ក្បាល​ ។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ខ្ចី​មែ​ម៉ូ​រី​ទូរស័ព្ទ​ពី​ជនសង្ស័យ​យក​ទៅ​ប្រើ​កាលពី​ថ្ងៃ​ទី​១៧​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ ។​ រហូត​ដល់​ថ្ងៃ​ទី​ ២០​ ខែមករា​ ឆ្នាំ​២០១៦​ (​ថ្ងៃ​កើតហេតុ​)​ ជនសង្ស័យ​បាន​ទៅ​ទារ​យក​មែ​ម៉ូ​រី​ពី​ជន​ រង​គ្រោះ​មក​វិញ​តែ​ជន​រង​គ្រោះ​ថា​ចាំ​ថ្ងៃស្អែក​សិន​ទៅ​ ។​ ពេល​នោះ​ក៏​មាន​ទំនាស់​ ពាក្យ​សម្ដី​គ្នា​ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​បាន​ទាញ​ញញួរ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ ហើយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ កន្លែង​កើតហេតុ​ឃើញ​ដូច្នេះ​ក៏​នាំ​គ្នា​ឃាត់ខ្លួន​ជន​ដៃដល់​យក​មក​ប្រគល់​ឱ្យ​សមត្ថ​ កិច្ច​តែ​ម្ដង​ ។​

​ដោយឡែក​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ទី​២​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​ ២០១៦​ នៅ​ចំណុច​ផ្លូវលំ​ ក្នុងភូមិ​ភ្នំពេញ​ ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ ករណី​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជន​ សង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ សាត់​ ខេ​ង​ ភេទ​ ប្រុស​ អាយុ​៥១​ឆ្នាំ​ មុខរបរ​ជា​កម្មករ​ ស្នាក់​នៅ​ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​ សែន​សុខ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ពៅ​ អូន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ កម្មករ​ ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​ភ្នំពេញ​ ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ នៅ​មុន​ ពេល​កើតហេតុ​ជនសង្ស័យ​បាន​អង្គុយ​ ផឹកស្រា​ជាមួយ​កម្មករ​ដ​ទែ​ទៀត​ចំនួន​៤​នាក់​ ហើយ​ពេល​កំពុង​ផឹកស៊ី​ក៏​កើត​មាន​ ទំនាស់​ពាក្យ​សម្ដី​គ្នា​ ។​ ក្រោយមក​ជន​រង​ គ្រោះ​បាន​ដើរទៅ​បត់ជើងតូច​ក្បែរ​រោង​កម្មករ​ ពេល​នោះ​ជនសង្ស័យ​ខឹង​ក៏​បាន​ ដើរ​ចូល​ទៅ​ក្នុង​រោង​កម្មករ​យក​ពូថៅ​មក​ កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​ របួសធ្ងន់​ ។​ បន្ទាប់​មក​ក្រុម​គ្រួសារ​ជន​ រង​គ្រោះ​និង​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែ​ នោះ​បាន​នាំ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​យក​ មក​ឱ្យ​សមត្ថកិច្ច​តែ​ម្ដង​ ។​ ដោយឡែក​ ជន​រង​គ្រោះ​ទាំងនោះ​ត្រូវ​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាង​ លើ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរ​ បាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ នីតិវិធី​បន្ដ​ ៕​

...

ដោយ៖ តុង​ សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print