ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នារីម្នាក់មានវ័យ ជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន បានមកដាក់ ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ ដោយបានប្ដឹងសមត្ថកិច្ច ថា មានយុវជនម្នាក់នាំខ្លួនឡើងផ្ទះ សំណាក់“ម៉ូឌេនភ្នំពេញ”ហើយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរួចគេច ខ្លួនបាត់។
បន្ទាប់ពីសមត្ថកិច្ចប៉ុស្ដិ៍នគរ បាលផ្សារដើមថ្កូវបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយនោះក៏បានចុះទៅ ស្រាវជ្រាវនិងឆែកមើលតាមកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះសំណាក់កើតហេតុខាងលើទើបសមត្ថកិច្ចសន្និដ្ឋានដំបូងថា នារីរងគ្រោះបានព្រមព្រៀងទៅដេកជាមួយយុវជនដែលរងការចោទប្រកាន់ខ្លួននោះទេគឺមិនមែនជាសកម្មភាពចាប់រំលោភឡើយ។ នេះជាករណីព្រមព្រៀងគ្នាចូល ផ្ទះសំណាក់ដោយស្ម័គ្រចិត្ដរៀងៗខ្លួនមិនមានអ្នកណាចាប់បង្ខំអ្នកណានោះទេ។
បើតាមការរៀបរាប់របស់នារីរងគ្រោះបានឱ្យដឹងថាមុននាងឈានទៅដល់ឡើងផ្ទះសំណាក់គឺកាលពីយប់ថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៦ កន្លងទៅរូបនាងបានទៅ ស្រស់ស្រូបអាហារនៅហាងបៀរហ្គាឌិនយីហោព្រិលមាស ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ។ នៅពេលនោះនាងក៏បានស្គាល់គ្នាជាមួយយុវជននោះនិងមានមនុស្ស៤ទៅ៥នាក់ ផ្សេងទៀតចូលរួមផងដែរ ។
ក្រោយពីការស្រស់ស្រូបអាហារនិងផឹកស្រាស្រវឹងហើយនោះពួកគេក៏បាន ចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនហើយរូបនាងត្រូវបានយុវជននោះលួងលោមឱ្យឡើងជិះម៉ូតូជាមួយគេដោយកុហកថាជូននាង ត្រឡប់ទៅផ្ទះ ។ ប៉ុន្ដែបែរជាជូននាងទៅ ផ្ទះសំណាក់ទៅវិញគឺផ្ទះសំណាក់“ម៉ូឌេនភ្នំពេញ” ធ្វើសកម្មភាពរំលោភបាន សម្រេចតែម្ដង។ លុះដល់ព្រឹកឡើងគ្រា ដែលនាងដេកលក់ស្កប់ស្កល់យុវជននោះបានជិះម៉ូតូចេញទៅបាត់ ។
ទោះយ៉ាងណាបណ្ដឹងរបស់នារីរង គ្រោះកំពុងត្រូវបានសមត្ថកិច្ចយកចិត្ដ ទុកដាក់ស្រាវជ្រាវរកបុរសខាងលើឱ្យឃើញដើម្បីសួរនាំតាមរយៈនារីរងគ្រោះបង្ហាញរូបថតដែលនាងថតនៅក្នុងទូរស័ព្ទ ៕
ដោយ៖ ស រស្មី