ខេត្យកំពង់ធំ ៖ ស្វាព្រាមជាថនិកសត្វប្រភេទជិតផុតពូជ ដែលតែងតែត្រូវបាន ប្រទះឃើញ និងកត់ត្រាដោយក្រុមឧទ្យានុរក្សតំបន់រ៉ាមសារ ស្ទឹងសែននៅរដូវទឹកសម្រក តាមបណ្តោយព្រៃលិចទឹកក្នុងតំបន់។
សូមបញ្ជាក់ថា៖ ជាទូទៅ ចំនួនអតិបរមាននៃសត្វមួយប្រភេទនេះដែលត្រូវបាន កត់ត្រាក្នុងតំបន់រ៉ាមសារថ្មីនេះមានប្រមាណ ១៥ក្បាល ដែលរមែង នៅជាហ្វូងចន្លោះ ៣-៥ក្បាល និងជាប្រភេទទទួលរំញោចខ្លាំង (ងាយនឹងផ្អើល)។ នេះបើតាមការបញ្ជាក់ពីក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបានលើកឡើងថា៖ ការបាត់បង់ទីជម្រកធម្មជាតិ បញ្ហាភ្លើងឆេះព្រៃ ការដាក់អន្ទាក់ និងការបរបាញ់សម្រាប់ការធ្វើពាណិជ្ជកម្ម គឺជា កត្តាគំរាមកំហែងខ្លាំងចំពោះមុខរបស់ពួកគេ នាពេលបច្ចុប្បន្ន។
ក្រសួងបរិស្ថាន សូមចូលរួមការពារនិងរក្សាវត្តមានពួកគេក្នុងប្រព័ន្ធអេកូទ្បូស៊ីព្រៃលិចទឹកតំបន់រ៉ាមសារស្ទឹងសែន ក៏ដូចជាបឹងទន្លេសាប ទាំងមូល ទាំងអស់គ្នា។
ក្រសួងបរិស្ថាន សូមអរគុណដល់គម្រោង៖ Ramsar Small Grant ដែលគាំទ្រដល់ សកម្មភាពល្បាត និងពង្រឹងសមត្ថភាពក្រុមការងារល្បាត៕
ដោយ៖ សិលា