ប្រទេសប្រេស៊ីលបានដកខ្លួនពីការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣

ចែករំលែក៖

ប្រទេសប្រេស៊ីលបានដកសិទ្ធិពីការដេញថ្លៃរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡានារីពិភពលោកឆ្នាំ២០២៣ មុនការបោះឆ្នោតនៅខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារនេះ។

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានប្រកាសសេចក្តីសម្រេចចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយការបោះឆ្នោតដើម្បីសម្រេចចិត្តម្ចាស់ផ្ទះដែលត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាខាងមុខ។ ការដកខ្លួននេះទុកឲ្យដេញថ្លៃចំនួន៤ប្រទេសទៀតដែលនៅសេសសល់គឺអូស្ត្រាលី នូវែលសេឡង់ ជប៉ុន និងកូឡុំប៊ី។

សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានបន្តថា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នដែលត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ១៩គឺជាហេតុផលមួយក្នុងចំណោមហេតុផលសម្រាប់ការដកខ្លួនចេញ។ ប្រទេសប្រេស៊ីលក៏នឹងមិនត្រូវបានគេប្រារព្ធផងដែរដោយសារតែការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមមានទាំងការប្រកួតបាល់ទាត់ពិភពលោក ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ និង Copa America ឆ្នាំ២០១៩ ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ដូច្នេះ CBF បានសម្រេចចិត្តដកបេក្ខភាពប្រេស៊ីល និងគាំទ្រកូឡុំប៊ីក្នុងជម្លោះសម្រាប់ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៣” ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print