គម្រោងសាងសង់ពហុកីឡដ្ឋានខេត្តបន្ទាយមានជ័យមានការគាំទ្រពីប្រជាពលរដ្ឋ ខណ​:​មន្ត្រី​បន្ត​ដោះស្រាយ​ផលប៉ះពាល់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានិងដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋនិងអ្នកពាក់ព័ន្ធនៅសាលាខេត្ត​នា​ថ្ងៃទី​៩ ខែមិថុនា​ថា​: សាលាខេត្តមានគម្រោង​សាងសង់​ពហុកីឡដ្ឋានឬស្តាតខេត្តបន្ទាយមានជ័យស្ថិតនៅ​ម្តុំ​ភ្នំ​ដូងព្រះ​សង្កាត់​អូរ​អំបិល​និង​ភ្នំ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​កណ្តាល​ក្រុង​សិរីសោភ័ណ​។​

លោកថា ​គម្រោង​នេះ​អាចពង្រីកទំហំដីពី៥,៥​ហិកតានៅជំហានដំបូង ទៅដល់​១៣​ឬ រហូត​លើស​២០​ហិតានោះ ក៏​កើន​ផលប៉ះពាល់​នឹង​ពលរដ្ឋ​ប្រមាណ​៣៥​គ្រួសារ​ដែលមាន​ដីចម្ការ ដី​លំនៅឋាន​ឬ​សំណង់​ទាំង​តំបន់ការ្យ​ទាំងពួង ដីគោក​ខ្មោច​(​ដី​កប់​សព​តាម​សាសនាព្រះពុទ្ធ សាសនា​គ្រឺ​ស្ទ​និង​បែប​ជំនឿ​សែស្រឡាយ​ចិន​) រាប់រយ​ជាដើម​។យើងនឹងត្រូវបានបញ្ចប់ការងារដោះស្រាយទាំងស្រុង នៅសល់តែ​៣​ករណី​ត្រង់ដី​ផ្នូ​រកប់សព១ករណី និង​ដី​លំនៅដ្ឋាន​ក្នុង​បរិវេណគម្រោងអិវឌ្ឍន៍២ករណី។ប៉ុន្តែមកទល់ពេលនេះ មន្ត្រី​ក្រុមការងារ​គ្រប់​ថ្នាក់ បាន​ដោះស្រាយ​ផល​ប៉ះពាល់ រួមទាំង​ការបើកផ្លូវ​ទ​ទឹង២០ម ចំនួន​៣​ខ្សែ​ដំបូងៗ ជាមួយ​ពលរដ្ឋ​បាន​ភាគច្រើន​ហើយ​។​

លោកអភិបាលរងបញ្ជាក់ទៀតថា បងប្អូន​ពលរដ្ឋ​មួយចំនួន​ដែល​កំពុង​ស្ទះ​ការដោះស្រាយ​ផលប៉ះពាល់​មាន
១/​ករណី​សំណល់អន្តរាគមន៍លើផ្នូរសពនៅសល់ចំនួន២កន្លែង ដែល​ពុំទាន់​ទទួលយក​សំណង​ស្ថិតនៅ​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
២/​ឈ្មោះ បាន សុភាព ស្នើសុំ​ប្តឹង​អ​ន្តា​គម​ន៍ លើករណី ឈ្មោះ តាន់ គឹម​ហួត តំណាង​ឲ្យ​ក្រុមហ៊ុន ធ្វើ​បង្គោលរបង​និង​យក​សំណាញ់​លួស​មក​ហ៊ុំព័ទ្ធលើដីរបស់ពួកគាត់ ស្ថិតនៅ​សង្កាត់ អូរ​អំបិល​និង សង្កាត់ កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។ ៣/​តាំង ម៉េង​ហុង​និង ប្រពន្ធ​ឈ្មោះ អ៊ីវ ធារ៉ា ស្នេ​ី​សុំ​អ​ន្តា​គម​ន៍​ចំពោះ ក្រុមហ៊ុន អ៊ី អិ​ល អេ​ច (​ខេ​ម​បូ​ឌា​)​ឌី​វេ​ឡ​មេន ដែល​បាន​ឈូសឆាយរំលោភលើដីកម្មសិទ្ធិ របស់គាត់ អស់ ទំហំ ៣០​ម​x៤០​ម នៅ​ភូមិ​អូរ​អំបិល សង្កាត់ អូរ​អំបិល និង​សង្កាត់ កំពង់ស្វាយ ក​ក្រុង​សេរី​សោភ័ណ​។​
យ៉ាងណាបងប្អូន​ពលរដ្ឋ បាន​និយាយថា​: គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ​នេះ ពួកគាត់​គាំទ្រ​និង​ចូលរួម​អនុវត្ត​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច តែ​សូមឲ្យបើកចំហ ទទួលការដោះស្រាយនូវផលប៉ះពាល់ជាមួយពលរដ្ឋដោយត្រង់​ទៅត្រង់មកនិងជាក់ស្តែងចំពោះមុខដោយទៅថ្ងៃមុខកុំក្រឡាស់កែប្រែឡើយ៕ដោយ÷ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print