រដ្ឋបាល​ខេត្ត​ព្រះ​​សីហនុ ដោយសារកូវីដ-១៩ ធ្វើ​ឲ្យ​រាំងស្ទះ​​ក្នុងការ​ចុះ​បញ្ជី​ដីធ្លី

ចែករំលែក៖

ភ្នំពេញ៖ ​ដើម្បី​កាត់បន្ថយ​​វិវាទដីធ្លី ដែល​ធ្លាប់​កើត​ឡើង​ក​ន្លង​​មក ខណៈ​ហាងឆេងដីនៅខេត្តជាប់មាត់សមុទ្រ កំពុង​ឡើងខ្ពស់ រដ្ឋបាល​ខេត្ត​ព្រះ​​សីហនុ​​​ បង្ហាញ​ពី​ឆន្ទះ​របស់​ខ្លួនក្នុងការចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។

លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្តព្រះសីហនុ ​បាន​ថ្លែងថា ​ការ​កាត់​បន្ថយ​ទំនាស់​​ដីធ្លី​ ​គឺ​ផ្ដើម​ចេញ​ពី​ការ​ចុះ​បញ្ជី​ដី​ធ្លី​ជូន​ដល់ប្រជាពលរដ្ឋ និងមានការ​​អាក់ខានខ្លះដែរ ​ដោយសារបញ្ហា ​Covid-19 ។ ប៉ុន្តែទោះ​​ជា​យ៉ាងណា​ លោក​បាន​អះអាងថា មន្រ្តី​ជំនាញ នឹង​ខិតខំ​ពន្លឿន​ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​​​ចុះបញ្ជីដីធ្លីបានកាន់តែច្រើនបន្ថែមទៀត នាពេល​ខាង​មុខ​​។

ដោយឡែកលោក ចេង ស្រុង ប្រធានមន្ទីររៀប​ចំដែនដីនគ​រូប​នីយ​កម្ម សំណង់ និងសូរិយោដី ​ខេត្តព្រះសីហនុ បានឲ្យដឹង​ដែរថា ក្នុងឆ្នាំ២០១៩កន្លងមក មន្ទីរ​បាន​ចុះបញ្ជី​ក្បាលដី​បាន​ចំនួន​ជាង៨០០០ក្បាលដី ក្នុង​ផែនការ​១៣០០០​ក្បាល​ដី។ លោកថា ការអនុវត្តតាមផែនការមិនបាន១០០ភាគរយ ​ដោយសារតែបញ្ហា​​ដែលនៅ​សេស​សល់​ពុំ​ទាន់​​ត្រូវ​បាន​ដោះស្រាយ​ ក៏ដូចជា បញ្ហា​ភូមិ​សាស្រ្ត បច្ចេកទេស និង​បញ្ហា​ធម្មជាតិ ។

លោក​ប្រធានមន្ទីររៀប​ចំដែនដីនគ​រូប​នីយ​កម្ម សំណង់ និងសូរិយោដីបន្តថា ក្នុងឆ្នាំ២០២០នេះ មន្ទីរមានផែនការចុះបញ្ជីចំនួន១០០០០ក្បាលដីទៀត ប៉ុន្តែ​មាន​ការ​ខក​ខាន​ខ្លះ ដោយសារ​តែជំងឺ​Covid-19។ យ៉ាងណាក៏ដោយ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយ​​កម្ម សំណង់ និងសូរិយោដី ខេត្តព្រះសីហនុ បានលើកឡើងថា ​សកម្មភាព​មន្រ្តីជំនាញទាំង៣តំបន់​ នៅតែ​មាន​ដដែល ​ដើម្បីអនុវត្តផែនការដែលបានដាក់ចេញ។

បច្ចុប្បន្នខេត្ត​ព្រះសីហនុ គឺ​ជាខេត្តមួយដែលបានទាក់​ទាញ​អ្នក​វិនិយោគ​បរទេស​ជាច្រើន ដែលគេរំពឹងថា នឹងមានលទ្ធភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ​សម្រាប់ប្រទេស​​កម្ពុជា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print